ទំព័រដើម ~ សុខភាព និងសម្រស់ ~ ដំណើរកំសាន្ត ~ ចំណេះដឹងទូទៅ ~ សួនកំណាព្យ ~ ហោរាសាស្រ្ត ~ ពីនេះពីនោះ ~ អំពីខ្ញុំ |
ហ្វេសប៊ុក
Wednesday, April 11, 2012
Saturday, September 17, 2011
ម្លប់ដូងទី ១០
ប្រវត្តិដើម ខេត្តបាត់ដំបង ជាទឹកដីកំណើតរបស់ខ្ញុំ ដែលបានចិញ្ចឹមរូបខ្ញុំតាំងពីតូចដល់ធំ ក្នុងបរិយាកាសមួយដ៏ស្រងេះស្រងោចពន់ប្រមាណ ។ ឯស្ទឹងសង្កែ ក៏ជាស្ទឹងទឹកខ្មៅសម្រាប់ជីវិតកវីនិពន្ធរបស់ខ្ញុំ ដែលខ្ញុំជ្រលក់សរសេរមិនចេះរីងស្ងួតដែរ មិនតែប៉ុណ្ណោះ វាជាកន្លែងមួយបណ្តុះអនុស្សាវរីយ៍រាប់មិនអស់ នៅក្នុងឆាកជីវិតស្នេហាបឋមវ័យរបស់ខ្ញុំ ។ ក្នុងចំណោមដើមដូងទាំងជួរនៅត្រើយខាងលិច មានដើមដូងមួយឋិតនៅចំពីមុខកំពង់វត្តវាល និងមានកៅអីថ្មមួយ ដែលខ្ញុំធ្លាប់ទៅអង្គុយបណ្តែតអារម្មណ៍ នៅរាល់ពេលទឹកជំនន់ និងទឹកស្រក ។ បទនេះចាប់កំណើតឡើង នៅក្នុងកំណត់ហេតុនិពន្ធរបស់ខ្ញុំ តាំងតែពីឆ្នាំ ១៩៦៩ ម្ល៉េះ ប៉ុន្តែគ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅ មិនទាន់បានបញ្ចេញឱ្យអ្នកចម្រៀងណាបកស្រាយនៅឡើយ ។ កាលណោះ នៅចំពេលដែលដំណើរជីវិតរបស់ខ្ញុំបានចុះដុនដាបមែនទែន ។ ម្តាយខ្ញុំបានឈឺស្លាប់នៅក្រោមផ្ទះគេ ខ្ញុំលះបង់ការសិក្សា ហើយគ្មានការងារធ្វើ ។ កូនស្រីអ្នកជិតខាងម្នាក់ ដែលខ្ញុំបានលួចស្រឡាញ់ ហើយដែលនាងធ្លាប់សច្ចាស្បថស្បែថា ស្មោះស្ម័គ្រស្រឡាញ់តែខ្ញុំដែរ បែរជាត្រូវបោះបង់ខ្ញុំចោលគ្មានអាល័យ ។ ពេលមួយខ្ញុំបានណាត់ជួបនាងនៅមាត់ស្ទឹងសង្កែរ ក្រោមម្លប់ដើមដូងទីដប់ តែនាងមិនមក ទោះជាខ្ញុំបានណាត់សន្យាកាលពីថ្ងៃហើយក៏ដោយ ។ ទឹកជន់ ទឹកហូរកាចស្ទឹង បោះពួយនាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេសាប ដោយគ្មានវិលត្រឡប់ ពាំនាំទាំងស្នេហាអស់សង្ឃឹមរបស់ខ្ញុំទៅជាមួយផង ធ្វើឱ្យបេះដូងខ្ញុំមានរបួស,,, រហូតដល់ឆ្នាំ ១៩៧២ ទើបខ្ញុំរៀបចំបទនេះឡើង ដើម្បីថតផ្សាយ ។ លោក ស៊ិន ស៊ីសាមុត ដែលបានច្រៀងបទនេះ គឺច្រៀងផងខ្សឹបខ្សួលផង ហាក់ដូចជាជួយរួមចំណែកកាន់ទុក្ខអតីតស្នេហារបស់ខ្ញុំ ដែលមានកំណើតឡើងនៅមាត់ស្ទឹងសង្កែ ហើយត្រូវរលោយទៅវិញ នៅមាត់ស្ទឹងសង្កែនោះដែរ ។ បទនេះ ឋិតនៅក្នុងកម្រងចម្រៀង "កម្លោះហុងដា កញ្ញាប៉េសេ" ដែលមានប្រជាប្រិយភាព ចំពោះអ្នកស្នេហាតន្ត្រី រហូតមកដល់ពេលបច្ចុប្បន្ននេះឥតមានស្រកស្រុតឡើយ,,, ។ បទភ្លេងទំនុកច្រៀង ៖ គង្គ ប៊ុនឈឿន សម្រួលតន្រ្តី ៖ ហាស់ សាឡន ច្រៀងដោយ ៖ ស៊ិន ស៊ីសាមុត ១- មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ លាយនឹងជំនោរ ថ្ងួចថ្ងូរផ្តាំទឹកជំនន់ រៃយំទ្រហឹង លាស្តឹងកវីនិពន្ធ សុរិយាទោរទន់ ពួនក្រោយផ្ទះស្រី ។ ២- ដើមដូងទីដប់ ម្លប់គ្របមាត់ស្ទឹង បងឈររំពឹង ឈរចាំព្រលឹង ស្ងាត់ឈឹងកណ្តាលរាត្រី អូនភ្លេចសន្យា ដែលបានវាចាពីថ្ងៃ ថាម៉ោងប្រាំបី ស្រីមកជួបបង ។ R- ឥឡូវស្ងាត់សូន្យ ដូចក្បូនរសាត់ ទឹកគូចសំណាត់ ហូរលឿនកន្លង បុណ្យផ្កាវត្តពោធិ នៅមិនទាន់ឆ្លង មិនគួរនួនល្ងង បែរខ្នងសូន្យសោះ ។ ៣- ភ្លេងការគ្រិមៗ ពីទួលតាឯក ក្លាយជាខ្លងខែក នារីពស់វែក បិទភ្នែករៀបការនឹងប្រុស បងឈរមាត់ស្ទឹង ប្រឹងយំរងំក្នុងពោះ លាស្រីស្រោមងោះ ឈ្មោះក្នុងជាខ្លា ៕ ដកស្រង់ពី សៀវភៅកំណាព្យស្នេហ៍មាស របស់លោក គង្គ ប៊ុនឈឿន
Posted by
សិរីសោភា Sereisophear
at
9:58 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
Friday, July 15, 2011
Wednesday, July 13, 2011
ស្ពានឈើអភ័ព្វ
ប្រវត្តិដើម MELODIE របស់បទនេះ ខ្ញុំបានតែងតាំងពីឆ្នាំ ១៩៥៤ ពេលដែលខ្ញុំនៅរៀនវិទ្យាល័យព្រះមុនីវង្ស តែបានដាក់ទំនុកច្រៀងផ្សេងឈ្មោះថា ខ្សែទឹកគួច ។ ខ្ញុំតែងបទនេះឡើង សម្រាប់ប្រគុំលេងមួយដងមួយកាលព្រោះខ្ញុំក៏ជាសមាជិកនៃវង់តន្ត្រី នៅក្នុងវិទ្យាល័យនោះដែរ ។ កាលពីក្មេងខ្ញុំចេះកូតវីយ៉ូឡុង ចេះលេងគ្ហីតាខ្លះៗ ចេះច្រៀងល្មមស្តាប់បាន និងចេះដេញម៉ង់ដូលីនយ៉ាងស្ទាត់ ។ លុះដល់រវាងឆ្នាំ ១៩៧៣ ទើបខ្ញុំសើរើរៀបចំ MELODIE នេះឡើងដោយដាក់ទំនុកច្រៀងថ្មី ឈ្មោះថា ស្ពានឈើអភ័ព្វ ។ មូលហេតុដែលនាំអោយខ្ញុំសម្រេច ដាក់ចំណងជើងបទនេះដូច្នេះ គឺខ្ញុំរម្លឹកដល់ខ្សែជីវិតរបស់ខ្ញុំ កាលពេលមួយដែលត្រូវរសាត់អណ្តែតគ្មានគោលដៅនោះ ។ បន្ទាប់ ពីឳពុកម្តាយស្លាប់ចោលអស់ និងមានបេះដូងប្រេះឆាដោយជីវិតស្នេហាបឋមវ័យនោះ ខ្ញុំក៏សម្រេចចិត្តចង់ចូលបួសជាសាមណេរ ដើម្បីបង្វែរជីវិតពីលោកិយ៍ដ៏អភ័ព្វ ទៅជ្រកកោនក្រោមម្លប់ព្រះធម៌វិញ ជាមធ្យោបាយអាចអោយខ្ញុំបានខំរក្សាធម៌អារ្យ និងកសាងមគ្គផលសម្រាប់ជាតិមុខ កុំឲ្យអភ័ព្វរងទុក្ខវេទនាដូចជាតិនេះពេក ។ កាលណោះ សម្តេចព្រះមេគណ អ៊ីវ ទួត ព្រះចៅអធិការវត្តពោធិវាលព្រមទាំងអាចារ្យ ដូនជីប្រចាំទីអារាមនោះ បានស្មោះស្ម័គ្រព្រមព្រៀងជួយបំបួសខ្ញុំ ដោយបានប្រគល់សៀវភៅធម៌ឲ្យខ្ញុំរៀនសូត្រត្រៀមជាស្រេច សំរាប់ដល់ថ្ងៃកំណត់ ។ ប៉ុន្តែ នៅប្រមាណជាមួយអាទិត្យទៀតដល់ថ្ងៃបំបួស ពេលដែលទឹកស្ទឹងសង្កែរកំពុងឡើងជន់ជោរខ្លាំង ខ្ញុំក៏អង្គុយនៅមាត់កំពង់ទឹកវត្តពោធិវាល ដោយអារម្មណ៍អណ្តែតអណ្តូង ។ ជាធម្មតា ជាច្រើនថ្ងៃហើយ ដែលខ្ញុំបានកាន់សៀវភៅធម៌ ទៅអង្គុយទន្ទេញនៅទីនោះ ប៉ុន្តែយប់នេះ ក្រោយពីត្រិះរិះពិចារណាវែងឆ្ងាយទៅតាមទិដ្ឋភាពខ្សែទឹកហូរ ខ្ញុំក៏ផ្លាស់ប្តូរគំនិត មិនចង់បួសវិញ ។ មិនចង់បួសមិនមែនមានន័យថាស្អប់ភេទជាបព្វជិតនោះឡើយ ប៉ុន្តែខ្ញុំនៅមានសមានចិត្តតស៊ូក្នុងឆាកជីវិតទៅមុខទៀត កុំឲ្យមនសិការស្តីបន្ទោសថារត់ចូលទៅបួស ព្រោះតែដោះស្រាយបញ្ហាអស់សង្ឃឹមនោះ ។ ថ្ងៃមួយបើមានឱកាស ខ្ញុំនឹងបួសឡើងវិញ ។… ក្រោយពីសម្រេចចិត្តហ្មត់ចត់ហើយ ខ្ញុំក៏ផ្ញើទុកសៀវភៅធម៌នៅមាត់កំពង់ទឹកនោះ ហើយក៏ឈប់នៅម្តុំវត្តពោធិវាល ដោយផ្លាស់ទៅនៅឯវត្តភូមិកំផែងជិតផ្សារលើវិញ ។ នៅពេលនោះ មានលោកគ្រូបង្រៀនម្នាក់ មិនទាន់ដល់ពេលចូលនិវត្តន៍តែចាប់ផ្តើមពិការភ្នែក បង្រៀនសិស្សមិនបាន ក៏បានទាក់ទងខ្ញុំឲ្យទៅធ្វើជាគ្រូបង្រៀនជំនួសគាត់ ហៅថា (MAITRE Suppleant) បង្រៀននៅទក្សិណសាលាបឋមសិក្សាខេត្ត (Groupe Scolaire Sud) ។ ធ្វើការបណ្តោះអាសន្ននៅទីនោះ បានមួយឆ្នាំជាចៃដន្យខ្ញុំក៏បានជួបនឹងសង្សារចាស់របស់ខ្ញុំ ដែលកាលពីមុននាងនៅម្តុំវត្តពោធិវាល តែត្រូវដូរផ្ទះផ្លាស់មកនៅម្តុំវត្តកំផែងនោះដែរ ។ ទោះបីរឿងរ៉ាវស្នេហារបស់ខ្ញុំ ត្រូវប៉ិចពន្លកឡើងវិញក៏ដោយ ក៏ពន្លកស្នេហានេះ មិនអាចទប់ទល់នឹងព្យុះសង្ឃរាកំណាចបានឡើយ ។ អ្វីៗដែលបានធ្វើឲ្យចិត្តនាងប្រែប្រួលអស់… ស្ទឹងសង្កែរហាក់ដូចជាមិនយោគយល់ដល់ខ្ញុំបន្តិចសោះ… ស្ពានឈើមួយដែលខ្ញុំធ្វើទុកសម្រាប់ឲ្យនាងឆ្លង នាងបែរជាស្អប់ខ្ពើមហើយទៅឆ្លងស្ពានថ្មវិញ ។… នេះជាគោលដៅ ដែលនាំឲ្យខ្ញុំសម្រេចចិត្តនិពន្ធបទនេះឡើង ប៉ុន្តែមានអ្នកខ្លះ ដែលមិនបានដឹងចំណងជើងពិតប្រាកដនៃបទនេះ ក៏នាំគ្នាហៅថាជាបទ ភូមិវត្តកំផែង ទៅវិញ ដោយឃើញបទនេះ ចាប់ផ្តើមឃ្លាឡើងថាភូមិវត្តកំផែង … ។ ទន្ទឹមនោះ ក៏មានអ្នកខ្លះឆ្ងល់ហើយសួរខ្ញុំផងដែរ ថាតើឃ្លាដែលនិយាយថា បងឈឺក្អួតឈាមដូចអ៊ុកសារ៉េន នោះ តើអ៊ុកសារ៉េននោះជាអ្នកណាទៅ ? -ខ្ញុំសូមបញ្ជាក់ថា អ៊ុកសារ៉េន ជាតួអង្គក្នុងរឿងព្រេងបូរាណខ្មែរមួយគឺរឿងអផៃមុនីស៊ីសុវណ្ណ ។ អ៊ុកសារ៉េន ឈឺចិត្តក្អួតឈាមដោយធ្វើសង្គ្រាមស្នេហាចាញ់ព្រះអផៃមុនី ។ បទភ្លេងទំនុកច្រៀង : គង្គ ប៊ុនឈឿន សម្រួលតន្ត្រី : ហាស់ សាឡន ច្រៀងដោយ : ស៊ិន ស៊ីសាមុត ១- ភូមិវត្តកំផែងខ្ញុំសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ ស្ពានកំសត់ក្បត់ស្នេហ៍ឧត្តម ក្បត់រាត្រីច័ន្ទ្រាទឹកឃ្មុំ តោយំសុំក្តីមេត្តា ។ ២- ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ ស្ទឹងសង្កែអើយ ម្តេចឡើយឫស្យា គួចស្នេហ៍ខ្ញុំ ឱ្យលង់មរណា គួចទាំងចិត្តឱ្យស្វិតដូចផ្កា ខ្លោចផ្សាឱរ៉ាមួរហ្មង ។ R- គ្រាប់ខ្សាច់បាតបឹងរៀមប្រឹងរក្សា ទុករោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង ស្ពានកំសត់ធ្វើឱ្យអូនឆ្លង តែកម្មកាចកំណាច់កន្លង នួនល្អងឆ្លងស្ពានថ្មវិញ ។ ៣- បងឈឺក្អួតឈាមដូចអ៊ុកសារ៉េន ឈឺហួសព្រំដែនស្រីចិត្តម៉ឺនសែននឹកសែនទោម្នេញ បេះដូងមួយគេអាចដូរទិញ ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់ ។ ដកស្រង់ពី សៀវភៅកំណាព្យស្នេហ៍មាសរបស់លោក គង្គ ប៊ុនឈឿន
Posted by
សិរីសោភា Sereisophear
at
10:44 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
Monday, June 20, 2011
សង្ឃឹមរឹមិនសង្ឃឹម Song Khoem Reu Men Song Khoem
Posted by
សិរីសោភា Sereisophear
at
10:45 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
សុំរាំជាមួយផង Som Rom Chea Muoy Phorng
Posted by
សិរីសោភា Sereisophear
at
10:34 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
រូបអូនហ្នឹងហើយ Roub Oun Noeng Hoeuy
Posted by
សិរីសោភា Sereisophear
at
10:24 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
ពេលដែលត្រូវយំ Pel Del Trouv Yom
Posted by
សិរីសោភា Sereisophear
at
10:13 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
អូននឹកឃើញទេ Oun Noek Khoeugn Te
Posted by
សិរីសោភា Sereisophear
at
10:03 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
អង្គុយចាំស្រីពេញមួយយប់ Orng Kuy Cham Srey Pegn Muoy Yob
Posted by
សិរីសោភា Sereisophear
at
9:54 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
ដាវីមាសបង Da Vy Meas Bong
Posted by
សិរីសោភា Sereisophear
at
9:51 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
ចម្លើយតាមខ្យល់ Chom Loeuy Tam Khyorl
Posted by
សិរីសោភា Sereisophear
at
9:37 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
ចម្ប៉ាបន្ទាយដែក Cham Pa Bon Teay Dek
Posted by
សិរីសោភា Sereisophear
at
9:26 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
ស្រឡាញ់តែស្រីម្នាក់ Sro Lang Te Srey Ma Nak
Posted by
សិរីសោភា Sereisophear
at
9:11 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
ទឹកហូរក្រោមស្ពាន Toek Hau Krorm Spean
Posted by
សិរីសោភា Sereisophear
at
8:57 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
Tuesday, November 2, 2010
ក្ងោកក្រមុំ Kngork Kro Mom
១- ចង់តែអង្អែលៗ អង្អែលថ្មមៗ ប្រលោមបីបន្លែង ក្ងោកស្រស់ក្មេង ទាំងព្រឹកព្រលឹម ។
២- ឱ! ក្ងោកអើយៗ ដឹងខ្លួនរឺទេ ថាមានគេលួចស្នេហ៍ ស្នេហ៍ដោយស្មោះ ឱ!ក្ងោកស្រស់ពេនពង់មិនដឹងខ្លួន ។
បន្ទរ- ឆោមអើយ ! ឆោមឆើតឆាយ៉ា ឃើញហើយមិនចង់ទៅណា មិនហ៊ានទាំងធ្មេចនេត្រា គយគន់ ។
៣- មើលមិនឆ្អែតទេៗ ចង់តែចាប់ យកមកលាក់ទុក មើលម្នាក់ឯង ថែថើបបន្លែង មិនឲ្យគេឃើញឡើយ ៕
Posted by
សិរីសោភា Sereisophear
at
8:21 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
Friday, August 20, 2010
ខឹងព្រោះស្រឡាញ់ Khoeng Pruos Sror Largn
Posted by
សិរីសោភា Sereisophear
at
9:43 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
Wednesday, August 18, 2010
បណ្តាំហោរា Born Dam Hor Ra
Posted by
សិរីសោភា Sereisophear
at
11:48 AM
0
comments
Labels: ស៊ិន ស៊ីសាមុត
Monday, August 16, 2010
យប់ថ្ងៃអង្គារ Yorb Thngey OrngKea
Posted by
សិរីសោភា Sereisophear
at
12:51 PM
0
comments
Labels: ស៊ិន ស៊ីសាមុត
អ្នកចំរៀង
- ប៉ែន រ៉ន (7)
- ប៉ែន រ៉ន MP3 (2)
- មាស ហុកសេង (2)
- ម៉េង កែវពេជ្ជតា (1)
- រស់ សេរីសុទ្ធា (55)
- សុង សេងហ៊ន (5)
- សូ សាវឿន (4)
- ស៊ិន ស៊ីសាមុត (2)
- ស៊ិន ស៊ីសាមុត MP3 (3)
- ស៊ិន ស៊ីសាមុត និង ប៉ែន រ៉ន (9)
- ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា (31)
- ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា MP3 (7)
- អ៊ិន យ៉េង (1)
- អ៊ឹង ណារី (1)
- អ្នកចំរៀងផ្សេងៗទៀត (16)




















