សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ​ I wash you five blesses of Buddha: life, class, Health, Strength and Wisdom for always
Showing posts with label រស់ សេរីសុទ្ធា. Show all posts
Showing posts with label រស់ សេរីសុទ្ធា. Show all posts

Tuesday, July 12, 2011

ម៉ែអោយមានប្តី

Saturday, November 6, 2010

សម្លាញ់ចិត្តអើយ Samlagn Chit Oeuy

Thursday, November 4, 2010

អូនមិនក្បត់បងទេ Oun Men Kbort Bong Te

Monday, August 30, 2010

រាត្រីទីមួយ Rea Trey Ti Muoy

Wednesday, August 25, 2010

ជួបគ្នាក្រោមដួងច័ន្ទ Chuob Knea Krorm Duong Chan

Saturday, August 7, 2010

យុវជនវ័យស្នេហ៍ Yuvak Chon Vey Sneh



ឡា​ ឡា យេ យេ យេ

១- ស្នេហា​ក្នុង​យុវវ័យ​ប្រុស​ស្រី ក្មេង​ខ្ចី​ប្រយ័ត្ន​ជួប​ក្តី​វិបត្តិ​ស្នេហា នាំ​ឲ្យ​ចិន្តា​ផ្សារណ្តំ ជួប​ទុក្ខ​ជួប​កម្ម​រាប់​ឆ្នាំ​ខែ ទុក្ខ​ស្នេហ៍​គ្មាន​ល្ហែ​ គ្មាន​​ថ្នាំ​អាច​កែ ជីវិត​ប្រួល​ប្រែ​ អាប់​​រស្មី​ស្នេហ៍​យុវវ័យ គឺ​ស្នេហ៍​តាម តាម​ចង​ចាំ វិបត្តិស្នេហ៍ ។


ឡា​ ឡា យេ យេ យេ

២- ស្នេហា ស្នេហ៍​ក្នុង​វ័យ​ក្មេង​ដូច​ភ្លេង ដើរលេង​លង់​​ចិត្ត​ស្តាប់​នឹង​គំនិត​រីករាយ រវើរវាយ​ឆ្ងាយ​កិច្ច​ការ ភ្លេច​គិត​​សិក្សា​ចិន្តា​នឹក យប់​ព្រឹកនៅ​នឹក ៗៗ ឃើញ​តែ​សេច​ក្តី​ស្នេហ៍ ស្នេហា ស្នេហ៍​វ័យ​ក្មេង មិន​មែន​ល្បែង​ លេង​នឹង​ស្នេហ៍ ។


ឡា​ ឡា យេ យេ យេ

Monday, April 26, 2010

អ្នកកាត់​សក់​ដៃ​ឯក Neak Kat Sork Daiy Aek

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

កាត់​សក់ កាត់​សក់ ... លោក​អ្នក​ត្រូវ​ការ​កាត់​សក់​ទេ?


១- អ្ហា​.... កាត់​សក់ កាត់​សក់​ឡុង​សុង ចង់​ខ្ញុំ​កាត់​សក់​សេះ បើ​ទាល់​តំរិះ​មាន​តែ​កោរ​ត្រងោល​...


២- អ្ហា​... កាត់​សក់ កាត់​សក់​ឡុង​សុង សក់​ជ្រោង រឺ​ផ្កា​ថ្កូវ ខ្ញុំ​ប៉ិន​កាត់​តម្រូវ​តាម​តែ​ចិត្ត​ប្រាថ្នា...


៣- ខ្ញុំ​ជា​ជាង​កាត់​សក់ គេ​តែង​ហៅ​ អ្នក​កាត់​សក់​ដៃ​ឯក តែ​​ចម្លែក​​ឪ​ខ្ញុំ​ហៅ​ខ្ញុំ​ថា​ កូន​ចង្រៃ កូន​ចង្រៃ រៀន​មិន​បាន​ការ​អ្វី រស់​រាល់​ថ្ងៃ​បាន​ត្រឹម​តែ​កាត់​សក់ តែ​ខ្ញុំ​ត្រូវ​ទ្រាំ​ទៅ ទ្រាំ​រស់​នៅ តាម​កម្ម​វាសនា...


៤- អ្ហា... កាត់​សក់ អញ្ជើញ​កាត់​សក់ កុំ​នៅ​ដំអក់​សក់​វែង​ដល់​ស្មា​ស្រី​ណា​គេ​នឹង​ស្រឡាញ់...


៥- អ្ហា​... កាត់​សក់ បើ​ចង់​ឲ្យ​ស្រី​ខ្នាញ់ កាត់​សក់​ទី​ទុយ​វិញ កាត់សក់​ទី​ទុយ​វិញ ទី​ទុយ​ពឺត​ពឺង...


តើ​អស់​លោក​អ្នក​ចង់​កាត់​សក់​ទីទុយ​ទេ ?

Friday, March 19, 2010

កំហុសខ្លួនឯង Kom Hors Khluon Eng



១- មនុស្ស​លោក​ច្រើន​រោគ​បេះ​ដូង ឈឺ​ចាប់​ក្នុង​ទ្រូង​ព្រោះ​វិបតិ្ត​ស្នេហា ប្រពន្ធ​បន្ទោស​ប្តី ថា​ក្បត់​ចិត្ត​ស្រី​លួច​ទៅ​រៀប​ការ ខ្លាច​ហើយ រាង​ហើយ ជាតិ​ក្រោយ​កុំ​យល់​ប្រុស​ចិត្ត​សាវា ក្នុង​ជាតិ​នេះ​ខ្លោច​ផ្សា​មក​ប៉ះ​លើ​ប្តី​គ្មាន​ក្តី​មេត្តា ។


២- ប្រុស​ខ្លះ​បន្ទោស​ស្រ្តី​ថា​ចិត្ត​ពីរ​បី​ប្រួល​ប្រែ​សាវា ខឹង​ណាស់​ស្ទុះ​លេប​ថ្នាំ​ រង​ចាំ​ក្តី​ស្លាប់​ឲ្យ​ផុតលោកា មាន​រូប​មាន​រឿង លេច​ឡើង​សុទ្ធ​តែ​វិបតិ្ត​ស្នេហា តើ​កំហុស​ទោសា​​ធ្លាក់​លើ​នរណា​បើ​តាម​ការ​ស្មាន ។


៣- អ្នក​ខ្លះ​ចង់​ហា​មាត់​ជេរ​ព្រហ្មលិខិត​ដែល​គេ​គោរព​គ្រប់​ប្រាណ ខ្លួន​ឯង​ខុស​ពិត​ៗ ចង់​គូរ​មិន​គិត​ល្អិត​ល្អន់​តាម​ដាន មុន​នឹង​រើស​គូ​ត្រូវ​ប្រើ​ពេល​យូរ​មើល​ផៅ​សន្តាន កុំ​ប្រថុយ​ស្មាន​ៗ​នាំ​ឲ្យ​ខក​ប្រាណ​អស់​មួយ​ជីវិត ៕

ទឹកភ្នែកសោភិនី Toek Pnek Sor Pi Ni

Saturday, March 13, 2010

ឆ្នាំថ្មីមកដល់ហើយ Chhnam Thmey Mork Dorl Hey

Wednesday, March 3, 2010

ចិត្ត​អូន​សែន​នឹក Jet Oun San​ Nerk

Thursday, February 11, 2010

បង ឬ រូប​ខ្ញុំ Bong Rau Roub Khnyom

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

១- មិន​ដឹង​ជា​បង ឬ​រូប​ខ្ញុំ មិន​ដឹង​ជា​បង ឬ​រូប​ខ្ញុំ បង្កើត​ទុក្ខ​ធំ​នៅ​ក្នុង​ថ្ងៃ​ហ្នឹង កំហុស​ដែល​នៅ​ថ្ងៃ​ហ្នឹង ខ្ញុំ​ស្នេហ៍​បង បង​ក៏​ស្នេហ៍​ខ្ញុំ នោះ​ទុក្ខ​ធំ​មិន​អាច​កើត​ឡើង​បាន បង​ព្រាត់​ប្រាស់​ប្រាណ​សង្សា​ម្តង​ហើយ ហើយ​ព្រាត់​បានរៀង​រៀង ។

២- ចិត្ត​ខ្ញុំ​នឹក​ដល់​បង​គ្មាន​ល្ហែ បង​នឹក​អូន​ដែរ​គ្មាន​ពេល​ដាច់ ពី​ដើម​អូន​ក៏​មិន​អាច​កែ​គេច បង​ក៏​មិន​ភ្លេច​​កំហុស​អូន​ឡើយ ខ្ញុំ​ស្នេហ៍​បង បង​ក៏​ស្នេហ៍​ខ្ញុំ យើង​ក៏​មូល​មុំ​រស់​ដោយ​សប្បាយ សង្ឃឹម​លើ​បង​មិន​ចេះ​នឿយ​ណាយ លែង​ខ្វល់​ខ្វាយ​សោះ​ឡើយ​ណា ។

៣- លើ​មេឃ​មាន​ពពក​ហើរ​កាត់ លើ​ដី​មាន​ជំនោរ​ផាយ​ផាត់ បុប្ផា​គ្រប់​ជាតិ​រស់​រីក​ស្គុះ​ស្គាយ ក្លិន​ក្រ​អូប​សាយ​នៅ​ក្នុង​សួន​ច្បារ ខ្ញុំ​ស្នេហ៍​បង បង​ក៏​ស្នេហ៍​ខ្ញុំ រស់​ដោយ​សុខុម​ រស់​ដោយ​សប្បាយ ច្រៀង​ដោយ​សប្បាយ​ស្នេហា​ភក្តី ច្រៀង​ដើម្បី​ស្នេហា​យើង ៕

Saturday, January 16, 2010

ចាំ​មើល​តែ​ផ្លូវ Cham Moeul Te Phlouv


ចាំ​មើល​តែ​ផ្លូវ - អ៊ឹម សុង​សឺង & រស់ សេរីសុទ្ធា Cham Moeul Te Phlouv - Im Songseung & Ros Sereysothea VCD Karaoke SD Vol. 31

Thursday, December 17, 2009

អណ្តាតមាស Orn Dat Meas

Wednesday, December 16, 2009

ព្រលឹមបាត់ព្រលប់ដល់ ProrLoem Bat ProrLorb Dorl

Monday, December 14, 2009

សូមរស់ក្បែរបង Soum Ruos Kbe Bong

Saturday, December 12, 2009

ទឹកភ្នែកសួររកស្នេហ៍ Toek Pnek Suo Rork Sne

Tuesday, December 8, 2009

ឆ្នាំងចាស់បាយឆ្ងាញ់ Chnang Jass Baiy Chgagn


១- ធ្វើ​ម្តេច​ឥ​ឡូវ​បើ​បង​បែក​ចិត្ត រក​គិត​មិន​ឃើញ​ជា​ខុស​រឿង​អ្វី ផ្គាប់​ចិត្ត​ណាស់​ដែរ​រាល់​តែ​រាត្រី រឺ​បង​មាន​ថ្មី​បាន​ជា​ភ្លេច​អូន ។

២- បើ​បង​វិល​វិញ​អូន​ក៏​ទទួល​ រៀប​ចំ​សម្រួល​ឆាក​ជីវិត​ថ្មី ឆ្នាំង​ចាស់​បាយ​ឆ្ងាញ់ធ្លាប់​ត្រូវ​មាត់​ថ្លៃ ញ៉ាំ​យប់​ញ៉ាំ​ថ្ងៃ​បាយ​​ក្តៅ​ដដែល ។

(ច្រៀងពីរដង)

គេថាខ្ញុំចាស់ Keh Tha Knhom Jass

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

១- (ប) គេ​ថា​ខ្ញុំ​ចាស់ ពាក្យ​ច្រើន​ណាស់​​តែ​ខាង​ស្រី​ៗ (ស) តើ​រស់​នៅ​ធ្វើ​អ្វី​ធ្ងន់​ដី​ធ្វើ​ការ​ពុំ​បាន (ប) បង​ធ្វើ​ការ​ហត្ថកម្ម​រាល់​ខែ​ឆ្នាំ​​មិន​ដែល​ខក​ខាន (ស) បើ​រូប​បង​ខ្លាំង​ដូច​ហនុមាន​អូន​បូជាប្រាណ​សុំ​ភ្ជាប់​និស្ស័យ​ៗ ។

២- (ប) បង​ចេះ​ចាក់​ស្លឹក​ ចេះ​បញ្ជុក​ទាំង​នំ​ចំណី​ (ស) អូន​ក៏​ចេះ​ថ្នម​ប្តី យប់​ថ្ងៃ​មិន​ឲ​មាន​ហ្មង (ប) សំណាង​អូន​ណាស់​ស្រឡាញ់​ប្តី​ចាស់​ដូច​ជា​រូប​បង​ (ស) បង​ទិញ​ឡាន​ថ្មី​ឲ​ស្រី​ផង (ប + ស) យើង​ជិះ​សា​សង​ទៅ​លេង​បូកគោ អូយ ! ជិះ​សាសង​ទៅ​លេង​អង្គរ ។

(ច្រៀង​ពី​រ​ដង)

ច្រៀង​ដោយ អ្នកស្រី រស់ សេរីសុទ្ធា និង លោក​ ទូច តេង

អស់សង្ឃឹម Os​ Sangkhim

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

១- ដួង​ច័ន្ទ​ខំ​រះ​ប្រទះ​មេឃ​ខ្មៅ បេះ​ដូង​ហួស​ផ្លូវ​ត្រូវ​ព្រួញ​កាម​ទេព ចន្ទ្រា​ប្រឹង​រះ រាហ៊ូ​ប្រឹង​លេប ខ្ញុំ​ជា​កង្កែប​ក្នុង​អណ្តូង​កម្ម ។

២- មេឃ​មិន​អាណិត​ចិត្ត​ខ្ញុំ​ជា​ស្រី បញ្ជាទ្រូង​ប្តី​ឲ​ភ្លេច​បណ្តាំ ប្តី​ប្រឹង​បំភ្លេច ប្រពន្ធ​ខំ​ចាំ ថ្ងៃ​ក្លាយ​ជា​ឆ្នាំ​ក្នុង​ខ្ទម​ជរា។

បន្ទរ- បោះ​នុយ​សន្ទួច ទឹក​កួច​ហួស​ត្រី​ វាសនា​អប្រិយ​កំណាច​អស្ចារ្យ ទឹក​ភ្នែក​ដែល​ហូរ​ លាយ​ឈាម​ខ្លោច​ផ្សា ឆាក​ល្ខោន​ស្នេហា​រឿង​បេះ​ដូង​ដែក ។

៣- ធ្លាប់​កើយ​ភ្លៅ​ប្តី​លើក​បី​ត្រកង ដឹក​ដៃ​ត្រសង​ឆ្លង​ងូត​ទឹក​ព្រែក រូប​បង​ជា​ហង្ស​ តែ​បេះ​ដូង​ក្អែក ឱ​អូន​ទឹក​ភ្នែក​ស្រែក​អស់​សង្ឃឹម​ ៕

Template by - Abdul Munir | Daya Earth Blogger Template