សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Monday, June 20, 2011

រូបអូនហ្នឹងហើយ Roub Oun Noeng Hoeuy



១- រូប​អូន​ហ្នឹង​ហើយ​គឺ​ជា​វាសនា​នៃ​បង បាន​ជា​រៀម​ផ្សង​ចង​ក្តី​ស្នេហា​ណា​ថ្លៃ សូម​អូន​មេត្តា​រក្សា​ឲ​នៅ​មាន​ន័យ លុះ​ត្រាយើង​ក្ស័យ​ជីវិត​បង់ ។

២- រូប​អូន​ហ្នឹង​ហើយ​គឺ​ព្រហ្ម​លិខិត​ចារ​មក រៀម​ខំ​ស្វែង​រក​ទើប​មក​ជួប​ភ័​ក្រ​ផូ​ផង់ ស្នេហា​លា​ដៃ​ចាប់​ទាំង​ពីរ​តួ​អង្គ​ ឲ​ត្រឹម​ត្រូវ​ត្រង់​ចំនុច​គូ​ព្រេង ។

បន្ទរ- អស់ ឱ ! វាសនា​ខ្ញុំ​អើយ​ ធ្វើ​ម្តេច​ឡើយ​ឲ​នាង​ជឿសម្លេង​ ថា​ស្រី​មាន​រូប​ស្រស់​ក្មេង គឺ​ជាគូ​ព្រេង​ពិត​ឥត​សង្ស័យ ។

៣- រូប​អូន​ហ្នឹង​ហើយ​ឆ្លើយ​ត្រូវ​ត្រង់​ក្បួន​ហោរា គេ​ថា​អូន​ពិត​នែប​និត្យ​នឹង​បង​លុះ​ក្ស័យ ទទួល​​បង​ទៅ​មិន​ខុស​ទេ​ពៅ​មាស​ថ្លៃ កុំ​កែវ​សង្ស័យ​ទៀត​ណា​អូន​ណា ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template