សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Monday, June 20, 2011

ចម្ប៉ាបន្ទាយដែក Cham Pa Bon Teay Dek



១- ដេក​ដើរ​ស្រមៃ ឱ​ដល់​ថ្ងៃ​អើយ ចៃ​ដន្យ​អើយ ស្តាយ​គ្រា​សាយ័ន្ត ឱ​នៅ​បន្ទាយដែក​អើយ ចំប៉ា​​មួយ​ទង​បាំង​ស្លឹក​ចុង​មែក ព្រលឹង​កែវភ្នែក​ថត​ជាប់​រូប​ស្រី ជឺណា កែវ​ណា​ នាង​ណា ។

២- ខ្ញុំ​លួច​សួរ​ក្មេង ឱ​រត់​លេង​អើយ គប់​វង់​អើយ ក្មេង​នោះ​ឯ​អង់ ឱ​មិន​ចង់​អើយ ចេញ​ស្តី​អើយ ជួន​ជា​ជំពើប​អូន​ចំប៉ា​ស្រី វាសនា​កវី​រក​វរ​ជួប​ផ្តៅ ជឺណា កែវ​ណា​ នាង​ណា ។

៣- អូន​ដើរ​គេច​បង ឱទំនង​អើយ ជាអៀន​អើយ បង​ក៏​មិន​ហ៊ាន​ឱ​កាត់​ចិត្ត​អើយ​ ស្រែក​ហៅ​អើយ អូន​ដើរ​ចូល​ផ្ទះ​បង​ចូល​ព្រៃ​ជ្រៅ បង​កាច់​ផ្កា​ស្មៅ​ខាំ​ហើយ​គិត​ថា ជឺណា កែវ​ណា​ នាង​ណា ។

៤- កំពង់​សាំង​ទី ឱ​នារី​អើយ​ ល្អ​ឯក​អើយ ផ្កា​បន្ទាយ​ដែក ឱ​អប់​ក្លិន​អើយ ចំប៉ា​អើយ បង​កាត់​បេះ​ដូងទុក​ចង​ផ្កា​ស្លា សំពះ​មេ​ប៉ា​សូម​ទាន​ពរ​ជ័យ​អើយ ជឺណា កែវ​ណា​ នាង​ណា ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template