សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, February 11, 2010

បង ឬ រូប​ខ្ញុំ Bong Rau Roub Khnyom

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

១- មិន​ដឹង​ជា​បង ឬ​រូប​ខ្ញុំ មិន​ដឹង​ជា​បង ឬ​រូប​ខ្ញុំ បង្កើត​ទុក្ខ​ធំ​នៅ​ក្នុង​ថ្ងៃ​ហ្នឹង កំហុស​ដែល​នៅ​ថ្ងៃ​ហ្នឹង ខ្ញុំ​ស្នេហ៍​បង បង​ក៏​ស្នេហ៍​ខ្ញុំ នោះ​ទុក្ខ​ធំ​មិន​អាច​កើត​ឡើង​បាន បង​ព្រាត់​ប្រាស់​ប្រាណ​សង្សា​ម្តង​ហើយ ហើយ​ព្រាត់​បានរៀង​រៀង ។

២- ចិត្ត​ខ្ញុំ​នឹក​ដល់​បង​គ្មាន​ល្ហែ បង​នឹក​អូន​ដែរ​គ្មាន​ពេល​ដាច់ ពី​ដើម​អូន​ក៏​មិន​អាច​កែ​គេច បង​ក៏​មិន​ភ្លេច​​កំហុស​អូន​ឡើយ ខ្ញុំ​ស្នេហ៍​បង បង​ក៏​ស្នេហ៍​ខ្ញុំ យើង​ក៏​មូល​មុំ​រស់​ដោយ​សប្បាយ សង្ឃឹម​លើ​បង​មិន​ចេះ​នឿយ​ណាយ លែង​ខ្វល់​ខ្វាយ​សោះ​ឡើយ​ណា ។

៣- លើ​មេឃ​មាន​ពពក​ហើរ​កាត់ លើ​ដី​មាន​ជំនោរ​ផាយ​ផាត់ បុប្ផា​គ្រប់​ជាតិ​រស់​រីក​ស្គុះ​ស្គាយ ក្លិន​ក្រ​អូប​សាយ​នៅ​ក្នុង​សួន​ច្បារ ខ្ញុំ​ស្នេហ៍​បង បង​ក៏​ស្នេហ៍​ខ្ញុំ រស់​ដោយ​សុខុម​ រស់​ដោយ​សប្បាយ ច្រៀង​ដោយ​សប្បាយ​ស្នេហា​ភក្តី ច្រៀង​ដើម្បី​ស្នេហា​យើង ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template