១- មនុស្សលោកច្រើនរោគបេះដូង ឈឺចាប់ក្នុងទ្រូងព្រោះវិបតិ្តស្នេហា ប្រពន្ធបន្ទោសប្តី ថាក្បត់ចិត្តស្រីលួចទៅរៀបការ ខ្លាចហើយ រាងហើយ ជាតិក្រោយកុំយល់ប្រុសចិត្តសាវា ក្នុងជាតិនេះខ្លោចផ្សាមកប៉ះលើប្តីគ្មានក្តីមេត្តា ។
២- ប្រុសខ្លះបន្ទោសស្រ្តីថាចិត្តពីរបីប្រួលប្រែសាវា ខឹងណាស់ស្ទុះលេបថ្នាំ រងចាំក្តីស្លាប់ឲ្យផុតលោកា មានរូបមានរឿង លេចឡើងសុទ្ធតែវិបតិ្តស្នេហា តើកំហុសទោសាធ្លាក់លើនរណាបើតាមការស្មាន ។
៣- អ្នកខ្លះចង់ហាមាត់ជេរព្រហ្មលិខិតដែលគេគោរពគ្រប់ប្រាណ ខ្លួនឯងខុសពិតៗ ចង់គូរមិនគិតល្អិតល្អន់តាមដាន មុននឹងរើសគូត្រូវប្រើពេលយូរមើលផៅសន្តាន កុំប្រថុយស្មានៗនាំឲ្យខកប្រាណអស់មួយជីវិត ៕
2 comments:
តើអ្នក មាន បទ ចម្រៀង "កំហុសខ្លួនឯង" េទ?
សុំទោស Toly ដែលបានឆ្លើយតបយឺត ឥឡូវនេះខ្ញុំបានដាក់ចម្រៀងរួចហើយ សូមស្តាប់ដោយរីករាយ :)
Post a Comment