សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Tuesday, December 8, 2009

អស់សង្ឃឹម Os​ Sangkhim

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

១- ដួង​ច័ន្ទ​ខំ​រះ​ប្រទះ​មេឃ​ខ្មៅ បេះ​ដូង​ហួស​ផ្លូវ​ត្រូវ​ព្រួញ​កាម​ទេព ចន្ទ្រា​ប្រឹង​រះ រាហ៊ូ​ប្រឹង​លេប ខ្ញុំ​ជា​កង្កែប​ក្នុង​អណ្តូង​កម្ម ។

២- មេឃ​មិន​អាណិត​ចិត្ត​ខ្ញុំ​ជា​ស្រី បញ្ជាទ្រូង​ប្តី​ឲ​ភ្លេច​បណ្តាំ ប្តី​ប្រឹង​បំភ្លេច ប្រពន្ធ​ខំ​ចាំ ថ្ងៃ​ក្លាយ​ជា​ឆ្នាំ​ក្នុង​ខ្ទម​ជរា។

បន្ទរ- បោះ​នុយ​សន្ទួច ទឹក​កួច​ហួស​ត្រី​ វាសនា​អប្រិយ​កំណាច​អស្ចារ្យ ទឹក​ភ្នែក​ដែល​ហូរ​ លាយ​ឈាម​ខ្លោច​ផ្សា ឆាក​ល្ខោន​ស្នេហា​រឿង​បេះ​ដូង​ដែក ។

៣- ធ្លាប់​កើយ​ភ្លៅ​ប្តី​លើក​បី​ត្រកង ដឹក​ដៃ​ត្រសង​ឆ្លង​ងូត​ទឹក​ព្រែក រូប​បង​ជា​ហង្ស​ តែ​បេះ​ដូង​ក្អែក ឱ​អូន​ទឹក​ភ្នែក​ស្រែក​អស់​សង្ឃឹម​ ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template