ឡា ឡា យេ យេ យេ
១- ស្នេហាក្នុងយុវវ័យប្រុសស្រី ក្មេងខ្ចីប្រយ័ត្នជួបក្តីវិបត្តិស្នេហា នាំឲ្យចិន្តាផ្សារណ្តំ ជួបទុក្ខជួបកម្មរាប់ឆ្នាំខែ ទុក្ខស្នេហ៍គ្មានល្ហែ គ្មានថ្នាំអាចកែ ជីវិតប្រួលប្រែ អាប់រស្មីស្នេហ៍យុវវ័យ គឺស្នេហ៍តាម តាមចងចាំ វិបត្តិស្នេហ៍ ។
ឡា ឡា យេ យេ យេ
២- ស្នេហា ស្នេហ៍ក្នុងវ័យក្មេងដូចភ្លេង ដើរលេងលង់ចិត្តស្តាប់នឹងគំនិតរីករាយ រវើរវាយឆ្ងាយកិច្ចការ ភ្លេចគិតសិក្សាចិន្តានឹក យប់ព្រឹកនៅនឹក ៗៗ ឃើញតែសេចក្តីស្នេហ៍ ស្នេហា ស្នេហ៍វ័យក្មេង មិនមែនល្បែង លេងនឹងស្នេហ៍ ។
ឡា ឡា យេ យេ យេ
2 comments:
សួស្តីប្អូនស្រីយ៉ា!បងរីករាយណាស់ដែលបានស្គាល់ប្អូនតាមរយះខែ្មរពីដើមនៅក្នុងប្លក់របស់បង។ហើយបងក៏សូមអរគុណផងដែរចំពោះចម្រៀងដ៏ពីរោះនេះ។រីករាយដែរបានស្កាល់គ្នាតាមអិនធឺណែត។
អគុណ! ខ្ញុំក៏ដូចគ្នា
Post a Comment