សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, February 11, 2010

មេត្តា​អូន​ផង Meta Own​ Pong



១- មេត្តា មេត្តា មេត្តា អូន​ផង អូន​ផង តាំង​ពី​ជួប​បង​អូន​ប៉ង​ស្នេហា ស្នេហា មិន​ដឹង​ចិត្ត​បង​រិះ​គិត​យ៉ាង​ណា ឱ ! ប្រុស​ស្នេហា មេត្តា​អូន​ដែរ​ ឬ​ទេ ។

២- មេត្តា មេត្តា មេត្តា អូន​ផង អូន​ផង ចិត្ត​អូន​បំណង​ចំពោះ​បង​មួយ​ បង​មួយ សូម​បង​មេត្តា​កុំ​ឲ្យ​អូន​ព្រួយ មាន​តែ​បង​មួយ​ដែល​អូន​បំភ្លេច​មិន​បាន ។

បន្ទរ- បង​អើយ អើយ​បង រឿង​ដែល​កន្លង​បង​ចាំ​បាន​ទេ រាត្រី​ដែល​អូន​ជួប​ប្រុស​ស្នេហ៍ ថ្នាក់​ថ្នម​បំពេរ​ឲ្យ​អូន​រំភើប​ ចិន្តា ។

៣- មេត្តា មេត្តា មេត្តា អូន​ផង អូន​ផង រាល់​ថ្ងៃ​អូន​ផ្សង​ជា​គូ​លុះ​ក្ស័យ លុះ​ក្ស័យ ឬ​មាន​គូ​ហើយ​បាន​មិន​ស្រដី ទោះ​បី​យ៉ាង​ណា​ សូម​តែ​មេត្តា​អូន​ផង ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template