*បបូរមាត់ធំក្រាស់ - ចូលចិត្តការសប្បាយ ពុំសូវមានកង្វល់ទុក្ខព្រួយពីអ្វីឡើយ បើមានទុក្ខព្រួយក៏ឆាប់ដោះស្រាយអោយផុតស្រឡះបានរហ័យដែរ ។
*បបូរមាត់ស្តើង - ចូលចិត្តការស្និទ្ធស្នាល ចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចច្រើន ប៉ុន្តែជាទីរាប់អានរបស់អ្នកផងទាំងពួង ។
*បបូរមាត់ស្តើងខ្លាំង - ជាមនុស្សមានគំនុំច្រើន មានះរឹងត្អឹង ពិបាកប្រដៅ ច្រើនប្រកាន់ខ្លួន ពុំស្តាប់គេ ចូលចិត្តនិយាយដើមគេ បើបែរជាចេះជេរ គឺឈ្ងុយតែម្តង ។
*បបូរមាត់គៀនឡើងលើ - ជាមនុស្សសប្បាយរីករាយ ប្រិមប្រិយជានិច្ច មានសុខភាពល្អ ។
*បបូរមាត់ញញឹមស្រស់ - ជាមនុស្សមានចិត្តបរិសុទ្ធ មានភក្តីភាពស្មោះត្រង់ចំពោះស្វាមី និងជាទីរាប់អាននៃអ្នកផងទាំងពួង ។
ដកស្រង់ពី
តម្រាប្រចាំខែសម្រាប់នារី
ចងក្រង និង រៀបរៀងដោយ អមតា
១៥ មករា ១៩៩៩
0 comments:
Post a Comment