សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Monday, January 25, 2010

គូព្រេង ឬ​គូ​កម្ម

មនុស្ស​យើង​កើត​ឡើង​ក្នុង​លោក​នេះ​ ពុំ​មែន​សុទ្ធ​តែ​មាន​គូ​ទាំង​អស់​គ្នា​ទេ អ្នក​ខ្លះ​គ្មាន​គូ​សោះ​ គឺ​នៅ​លីវ (​ព្រហ្មចារិយ) រហូត​អស់​មួយ​ជីវិត ។


ត​ទៅ​នេះ​យើង​ពិចារណា​ពី​អ្នក​មាន​គូ​គ្រង ។

អស់​កាល​ជា​យូរ​មក​ហើយ យើង​បែង​ចែក​គូ​ព្រេង និង​​ គូ​កម្ម មិន​ដាច់​ចេញ​ពី​គ្នា​សោះ ។ អ្នក​ខ្លះ​យល់​ថា បើ​បាន​គ្នា​ពី​កម្លោះ​ក្រមុំ រហូត​ដល់​ចាស់​ជរា​ស្លាប់​រៀង​ខ្លួន ជា​គូ​ព្រេង​តែ​បើ​ព្រាត់ គ្នា​ពាក់​កណ្តាល​ផ្លូវ ទោះ​ព្រាត់​រស់​ក្តី​ស្លាប់​ក្តី​សុទ្ធ​តែ​ជា​គូ​កម្ម ។

ការ​ពិត​គូ​ព្រេង និង​គូ​កម្ម​មាន​លក្ខណៈ​ដូច​ត​ទៅ ៖

គូ​កម្ម
*កម្លោះ និង ក្រមុំ
*​ពោះ​ម៉ាយ និង​ ក្រមុំ
*ពោះ​ម៉ាយ និង​ មេ​ម៉ាយ
*កម្លោះ និង ក្រមុំ (ព្រាត់​គ្នា​កណ្តាល​ផ្លូវ)
*​កម្លោះ និង​​ ក្រមុំ រស់​នៅ​ជា​មួយ​គ្នា​រហូត​ដល់​ស្លាប តែ​គ្មាន​សន្តិ​សុខ​សោះ លែង​គ្នា​ក៏​ពុំ​ដាច់ នៅ​តែ​យក​កម្ម យក​ពៀរ​គ្នា​ បង្កើត​សង្គ្រាម​ច្បាំង​កាប់​ចាក់​គ្នា​សឹង​គ្មាន​លោះ​ពេល ។ ដូច្នេះ​ពិ​បាក​រក​គូ​ព្រេង​ណាស់ ។ គូ​ព្រេង​ប្រៀប​បាន​ទៅ​នឹង​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​ត្រូវ​រង្វាន់​ធំ​បង្អស់ ដូច្នេះ​តើ​ប៉ុន្មាន​នាក់ទៅ​ដែល​ត្រូវ​ឆ្នោត​អា​ខ្ទង់​ធំ​នោះ ។

គូគាប់
*​កម្លោះ និង ក្រមុំ រស់​នៅ​ជា​មួយ​គ្នា​រហូត​ដល់​ចាស់​រៀង​ខ្លួន មាន​ការ​ថ្នាំង​ថ្នាក់​គ្នា​​ខ្លះ​ដែរ តែ​ឆាប់​រសាយ​ភ្លាម​ៗ ដោ​យ​ម្នាក់​ចេះ​យល់​កំ​ហុស​របស់​ខ្លួន ហើយ​ចេះ​ចុះ​ញ៉ម​ម្នាក់​ទៀត ។

គូ​​ព្រេង
*​កម្លោះ​ និង​ ក្រមុំ រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​សុខ​សាន្ត​រហូត ឆាប់​យល់​អធ្យាស្រ័យ​គ្នាណាស់ មាន​ខ្លះ​អះ​អាង​ថា ៖​ ប្តី​ប្រពន្ធ​ខ្ញុំ​កុំ​ថាឡើយ​ដល់​ទៅ​ឈ្លោះ​គ្នា សូម្បី​តែ​មាត់​ខ្លាំង​ដាក់​គ្នា​ក៏​គ្មាន​ផង ។

ដកស្រង់ពី
តម្រា​ប្រចាំ​ខែ​សម្រាប់​នារី
ចងក្រង និង ​រៀប​រៀងដោយ អមតា
១៥ មក​រា ១៩៩៩

1 comments:

Unknown said...

ខ្ញុំមានគូគាប់

Template by - Abdul Munir | Daya Earth Blogger Template