សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Tuesday, January 26, 2010

ទឹកភ្នែកសម្ងាត់ Toek Pnek Somngat


១- ខ្នើយ អើយ​ខ្នើយ​ប៉ាក់​ដោយ​ដៃ​ស្រី ស្មាន​មាន​និស្ស័យ​ បាន​ប្រុស​ថ្លៃ​កើយ​រួម​កេសា ឆាប់​ប្រួល​ប្រែ​ស្នេហ៍​គ្មានវាសនា ឱ​! ខ្នើយ​អើយ​រា​ត្រី​សោកា​ នៃ​ទឹក​នេត្រា​សម្ងាត់​ស្រី ។

២- ក្រៀម​ ស្រពោន​វាំង​នន​ទាំង​គូ ចង​ជា​គំរូ​ស្នេហ៍​មួយ​គូ​ដែល​ស្មាន​ប្រពៃ មុន​...បាន​ថ្មម​​ស្នេហ៍​អស់​និស្ស័យ ឱ! វាំង​នន​ខូច​ចិត្ត​លែង​ស្តី នា​រា​ត្រី​ឈប់​បក់​រេ​រាំ ។

បន្ទរ- បក្សីក្អាក​ក្អាយ ក្លាយ​​បាត់​សំនៀង រុក្ខា​ខ្វះ​ភ្លៀង​ ក្រៀម​ស្លឹក​រុះ​រោយ​ដេរដាស សមុទ្រ​លាត​ឆ្ងាយ​ជាប់​នាយ​អាកាស មិន​ស្មើ​ក្តី​អាម៉ាស់ ឆ្ងាយ​ណាស់​ខ្ទរ​ខ្ទារ​លោកា ។

៣- ថ្ពាល់​ ក្រពុំ​ថ្មម​ទុក​ជូន​បង ផាត់​ថែ​រលោ​ង​សំរាប់​រង​ទឹក​ភ្នែក​ស្នេហា ផែន​ដី​វិល​ប្រាប់​ជា​សញ្ញា មនុស្ស​ក្នុង​លោក​មិន​ទៀង​វាសនា ដូច​ស្នេហា​មិន​ទៀង​ដួង​ចិត្ត ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template