មនុស្សយើងកើតឡើងក្នុងលោកនេះ ពុំមែនសុទ្ធតែមានគូទាំងអស់គ្នាទេ អ្នកខ្លះគ្មានគូសោះ គឺនៅលីវ (ព្រហ្មចារិយ) រហូតអស់មួយជីវិត ។
តទៅនេះយើងពិចារណាពីអ្នកមានគូគ្រង ។
អស់កាលជាយូរមកហើយ យើងបែងចែកគូព្រេង និង គូកម្ម មិនដាច់ចេញពីគ្នាសោះ ។ អ្នកខ្លះយល់ថា បើបានគ្នាពីកម្លោះក្រមុំ រហូតដល់ចាស់ជរាស្លាប់រៀងខ្លួន ជាគូព្រេងតែបើព្រាត់ គ្នាពាក់កណ្តាលផ្លូវ ទោះព្រាត់រស់ក្តីស្លាប់ក្តីសុទ្ធតែជាគូកម្ម ។
ការពិតគូព្រេង និងគូកម្មមានលក្ខណៈដូចតទៅ ៖
គូកម្ម
*កម្លោះ និង ក្រមុំ
*ពោះម៉ាយ និង ក្រមុំ
*ពោះម៉ាយ និង មេម៉ាយ
*កម្លោះ និង ក្រមុំ (ព្រាត់គ្នាកណ្តាលផ្លូវ)
*កម្លោះ និង ក្រមុំ រស់នៅជាមួយគ្នារហូតដល់ស្លាប តែគ្មានសន្តិសុខសោះ លែងគ្នាក៏ពុំដាច់ នៅតែយកកម្ម យកពៀរគ្នា បង្កើតសង្គ្រាមច្បាំងកាប់ចាក់គ្នាសឹងគ្មានលោះពេល ។ ដូច្នេះពិបាករកគូព្រេងណាស់ ។ គូព្រេងប្រៀបបានទៅនឹងសន្លឹកឆ្នោតមួយសន្លឹកដែលត្រូវរង្វាន់ធំបង្អស់ ដូច្នេះតើប៉ុន្មាននាក់ទៅដែលត្រូវឆ្នោតអាខ្ទង់ធំនោះ ។
គូគាប់
*កម្លោះ និង ក្រមុំ រស់នៅជាមួយគ្នារហូតដល់ចាស់រៀងខ្លួន មានការថ្នាំងថ្នាក់គ្នាខ្លះដែរ តែឆាប់រសាយភ្លាមៗ ដោយម្នាក់ចេះយល់កំហុសរបស់ខ្លួន ហើយចេះចុះញ៉មម្នាក់ទៀត ។
គូព្រេង
*កម្លោះ និង ក្រមុំ រស់នៅជាមួយគ្នាយ៉ាងសុខសាន្តរហូត ឆាប់យល់អធ្យាស្រ័យគ្នាណាស់ មានខ្លះអះអាងថា ៖ ប្តីប្រពន្ធខ្ញុំកុំថាឡើយដល់ទៅឈ្លោះគ្នា សូម្បីតែមាត់ខ្លាំងដាក់គ្នាក៏គ្មានផង ។
ដកស្រង់ពី
តម្រាប្រចាំខែសម្រាប់នារី
ចងក្រង និង រៀបរៀងដោយ អមតា
១៥ មករា ១៩៩៩
1 comments:
ខ្ញុំមានគូគាប់
Post a Comment