សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Saturday, November 21, 2009

ចំរៀងមួយបទតែងមិនចប់ ChamRieng Muoy Bot Teng Men Chob


១- ចង្កៀង​កែវ​ទឹក​ប៉ាកកាសៀវ​ភៅ កូន​ចាប៉ីពៅ នាំ​គ្នា​ស្រែក​ហៅ​សួរ​រក​ម្ចាស់​ស្រី ទៅ​ណា​បាត់​ទៅ​ម្តេច​គ្មាន​អាល័យ ស្រណោះ​រាត្រី​ដែល​ស្រី​ធ្លាប់​តែង​បទ​ភ្លេង​ជិត​បង ។

២- ចំរៀង​មួយ​បទ​អូន​កត់​បង​តែង​ ដៃ​តូច​កេះ​ភ្លេង ឆ្គួត​ចិត្ត​វង្វេង​ភ្លេច​រឿង​ទាំង​ពួង គ្រហឹម​ពីរនាក់​ស្ម័គ្រ​គ្មាន​សៅហ្មង​ចិត្ត​អូន​ចិត្តបង​វេញ​ជា​ចំណង​ ផ្សង​សូម​ជួប​គ្នា ។

បន្ទរ- ឥឡូវ​អភ័ព្វ​តែង​មិន​ចេះ​ចប់ គេ​ស្អប់​ចំរៀង​ចោល​បង​កំព្រា ចង្កៀង​កែវ​ទឹក​សៀវភៅ​​គ្រប់​គ្នា មិន​ដឹង​ឆ្នាំណា​ ម្ចាស់​អ្នក​មេត្តា​វិល​មក​វិញ​ឡើយ ។

៣- ធ្លាប់​នឹក​សង្ឃឹម​ញញឹម​ជា​និច្ច រាល់​ពេល​ថ្ងៃ​លិច ដៃ​ក្តិច​ប្រឡែង​ភ្លេង​លេង​ល្វឺយ​ៗ ពេល​នេះ​បទ​ភ្លេង​តែង​មិន​ចប់​ឡើយ​ ព្រាត់​គ្នា​ទៅ​ហើយ​ អូនអើយ​តែងចប់​លុះ​អូន​វិល​វិញ ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template