សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Monday, November 23, 2009

តូចចិត្តព្រោះស្នេហ៍ Toch Jet Pros​​ Sneh

សូមចុចទីនេះដើម្បីស្តាប់បទចម្រៀង

១- មើល​ទឹក​ មើល​ទឹក​ទន្លេ មើល​ខែ​ជ្រាល​ជ្រេរ​នៅ​ឆ្ងាយ​​សន្លឹម (២ដង) ពពក​ ពពក​បាំង​ភ្នំ សូរ​ស័ព្ទ​សត្វយំ​ផ្តើម​ឱ​កំព្រា (២​ដង) ។

២- តូច​ចិត្ត​​ តូច​ចិត្ត​ព្រោះ​ស្នេហ៍ ជាច្រើន​ឆ្នាំ​ខែ​រង​ទុក្ខ​វេទនា (២ដង) រស់​នៅ​ រស់​នៅ​កំព្រាដូច​ដួង​ចន្ទ្រា​​អាប់​ឱ​រស្មី (២ដង) ។

៣- ច្រើន​ឆ្នាំ ច្រើន​ឆ្នាំ​ខ្លោច​ផ្សា គួរ​អនិច្ចា​ឱ​ខ្លួន​ជា​ស្រី (២ដង) ស៊ូ​ទ្រាំ ស៊ូ​ទ្រាំ​រាល់​ថ្ងៃ​​តាម​ព្រេង​និស្ស័យ​លុះ​ឱ​ថ្ងែ​សូន្យ (២ដង) ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template