សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Saturday, November 21, 2009

ចាំជួបរាល់ថ្ងៃលិច​ Cham Choub Ral Tngai Lech


១- គេង​យោល​អង្រឹង​ទន្ទឹង​មើល​ផ្លូវ ថ្ងៃលិចផុត​ទៅ​អាសូរ​ស្រី​ពៅ​នៅ​តែ​​រង់ចាំ​ ច័ន្ទ​រះ​មាត់​ទឹក​នឹក​អស់​បណ្តាំ រលក​ទន្លេ​គគ្រាំ ទួញ​យំ​ឲ​ទ្រាំ​នឹង​កម្ម​វាសនា ។

២- ចង់​ជួប​ជា​និច្ច​រាល់​ថ្ងៃ​លិច​ទៅ ចង់​ជួប​ណាស់​ពៅ លុង​លុះ​ឥឡូវ​នៅ​តែ​ប្រាថ្នា ខាំ​ធ្មេញ​តឹង​ទ្រូង​ដួង​ចិត្ត​ខ្លោច​ផ្សា សង្ក្រាម​នៃចិត្ត​គ្រួសារ​ប្រហារ​ស្នេហ៍​យើង​ក្នុង​ភ្លើង​គ្មាន​ផ្សែង ។

បន្ទរ- ទោះខ្នោសច្រវាក់​ដាក់​បង​យ៉ាង​ណា តែ​ចិត្ត​ស្នេហា នៅ​តែ​ស្រវាហក់ជួប​គ្មាន​ក្រែង ស្លាប់​ត្រូវ​គ្រាប់​ចុះ​ឲ​អស់​ចំបែង​ គ្មាន​ខ្លាច​ទេ​ដាវ​លំ​ពែង តាក់​តែង​ជា​ថ្មី​ជួប​គ្នាណា​ពៅ ។

៣- ជួប​រាល់​ថ្ងៃ​លិច​ឲ​ភ្លេច​ម្តេច​បាន ទូក​តូច​កល្យាណ​ធ្លាប់​ចាវ​កំសាន្ត​ជិត​ពេល​យប់​ជ្រៅ បើ​បង​ជា​គ្រុឌ​រត់​ឆក់​ឥឡូវ​ បំបាំង​កាយ​បង​និង​ពៅផុត​ភ្នែក​សត្រូវ​រស់​នៅ​សុខ​សាន្ត ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template