សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Friday, November 20, 2009

ចិត្តនៅគិតប្រាថ្នា​ Chet Nov Ket Prathna



១- ចិត្ត​នៅ​តែ​គិត​ប្រាថ្នា គ្រប់​ប្រាំង​វស្សា​ណា​ថ្លៃ មិន​ថាយប់​ មិន​ថា​ថ្ងៃ ស្រណោះ​អាល័យ​គ្រប់​គ្រា ។

២-​ ចិត្ត​នៅ​តែ​គិត​ចង់​បាន កល្យាណ​មក​រួម​ជា​គ្នា​ ក្រែង​តែ​អូន​មិន​មេ​ត្តា មិន​ព្រម​ស្នេហា​រូប​បង ។

បន្ទរ- ផ្កា​រីក​ហើយ​តែង​រោយ​ ធម្មតា​ទេ​ណា​នួន​ល្អង​ កុំ​គិតអី ថ្លៃ​មាស​បង គួរ​តែ​ផ្សង​​វាសនា​​ថ្មី ។

៣- សូម​អូន​នាង​គិត​ឲ​ច្បាស់​ រដូវ​គង់​ផ្លាស់​ណា​ស្រី ស្លឹក​ឈើ​ចាស់​ គង់​ផ្លាស់​ខ្ចី ចិត្ត​ស្រី​គង់​ផ្លាស់​ថ្មី​បាន​ ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template