សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Friday, September 11, 2009

គ្មានអ្វីធំជាងស្នេហ៍យើង

http://www.youtube.com/watch?v=PNo2dLY2T9c&playnext=1&list=PLBD509D93F4AE802E



១- (ប) ក្រោម​មេឃ​ពណ៌​ខៀវ​យើង​ជិះ​ទូក​លេង (ស) អ្ហ៎ ... (ប)​ កំសាន្ត​ប្រលែង​នឹង​អស់​ធម្មជាតិ (ស) អ្ហ៎ ... (ប) បែកអូន​មួយ​ថ្ងៃ​ទ្រូង​បង​ចង្អៀត ចិត្ត​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​ស្រស់​ស្រី។

២- (ស) អូន​គេង​មិន​លក់​បើ​អត់​រូប​បង (ប) អ្ហ៎ ... (ស) ពេលយប់​ម្តងៗ​បន់​ឲ​តែ​ថ្ងៃ (ប) អ្ហ៎ ... (ស) ពេល​នៅ​ម្នាក់​ឯង​អូន​តែង​ស្រមៃ ឃើញ​ភ័ក្រ្ត​ប្រុស​ថ្លៃ​ជាប់​នឹង​នេត្រា។

៣- (ប) បេះ​ដូង​បង​លោត​ជា​ចង្វាក់​ភ្លេង ចិត្ត​បង​ចំបែង​ក្រែង​គ្មាន​វាសនា នឹង​បាន​នែបនិត្យ​ភ្ជាប់​ជិត​ឱរា​ ព្រោះ​អី​គ្រួសារ​បង​អ្នក​ក្រ​ក្រី។

៤- (ស) ស្នេហ៍​អូន​ស្នេហ៍​ស្មោះ​អស់​ពី​ដួង​ចិត្ត ស្នេហ៍​អូន​​ស្នេហ៍​ពិត​ជា​ស្នេហ៍​មាន​ន័យ (ប)​ ស្នេហ៍​បង​ក៏​ជា​ស្នេហ៍​ស្មោះ​ភក្តី ព្រោះ​អូន​ប្រណី​ដល់​ក្តី​ស្នេហ៍​បង។

៥- (រួម) គ្មាន​អ្វី​ធំជាង​ស្នេហាៗ ស្មោះស្ម័គ្រ​ចិន្តា​ពួក​យើង​ពី​​ពង្ស ស្នេហាៗ ស្នេហ៍​ជា​គូ​គ្រង ស្នេហ៍​អូន​នឹង​បង​គ្មាន​ថ្ងៃ​ព្រាត់​បាន ៗ ៗ ៕

ច្រៀង​ដោយ​ លោក​ ស៊ិន ស៊ីសាមុត​​ និង​អ្នកស្រី រស់ សេរីសុទ្ធា​​

Flowers Comments

0 comments:

Template by - Abdul Munir | Daya Earth Blogger Template