១- ភ័ព្វសំណាងបណ្តាលឲបាន ជួបភ័ក្រ្តកល្យាណផូផង់ អូនល្អដូចច័ន្ទដែលរះត្រចង់ បានឃើញចិត្តប៉ងចង់ថ្នាក់ថ្នម។
២- ខ្ញុំស្រឡាញ់ស្មើហទ័យ មិនរានឹងក្ស័យឡើយមុំ ទោះមានរបងបិទបាំងជិតជុំ ក៏រៀមនៅចាំចាំស្នេហ៍គ្រប់គ្រា។
បន្ទរ- ឃើញហ្វូងផ្កាយចោមចង់ រៀមមួហ្មងប្រចណ្ឌដួងជីវា ក្រអូបក្លិនតាមវាតា រៀមខ្វល់ឱរា ព្រោះស្នេហាស្រីថ្លៃ។
៣- ព្រោះស្រឡាញ់ទើបរៀមកង្វល់ ដួងចិត្តអំពល់រីងរៃ ស្តាប់បណ្តាំបងសន្យាណាថ្លៃ ជាតិនេះគឺស្រីដែលបងផ្ញើរប្រាណ៕
0 comments:
Post a Comment