សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Friday, September 11, 2009

ផ្ការីកលើសក់

សូមចុចទីនេះដើម្បីស្តាប់

១- សែន​សប្បាយ​ម្ល៉េះ​ទេ (២ដង) មើល​នេះ​នែ! កន្លង់​ក្រេប​ផ្កា (រួម) នៅ​ឯ​ណា នៅ​ឯ​ណា អ៊ួយ! វា​ហើរ​ៗ​ហើយណា (រូម) ដេញចាប់​កន្លង់​ឫ​ស្យា វា​ហើរ​ទៅ​បាត់​ហើយណា (រួម) យើស! អស្ចារ្យ​ហើយ​ហ្ន៎​កន្លង់ កន្លង់​ៗ​ថ្ងៃ​មួយ​គង់​ចាប់​បាន​ទេ ហ៊ឺ........ ហ៊ឺ........ តោះ​យើង​ទៅ​ឯណោះ​​ (រួម) អញ្ជើញៗ​លឿន​ឡើង​។

២-​ ផ្កា​នេះ​ឈ្មោះ​អ្វី (រួម) ផ្កាចំប៉ី​ណា​ស្រី​ពៅ ចុះ​ផ្កា​នោះ​ឈ្មោះ​អ្វី​ដែរ​ទៅ (រូម) នោះ​គេ​ហៅ​ថា​ផ្កា​ចេក​ទុំ មើល​នោះ​ណា​ផ្កា​អ្វី​ក្រពុំ (រូម) កុលាប កុលាប ណា​មុំ បេះមក បេះមក ឲខ្ញុំ ផ្កា​ក្រពុំ​ខ្ញុំ​សៀត​សក់​ណា​ (រូម) អីយ៉ា អីយ៉ា ស្រស់​អស្ចារ្យ​ផ្ការីក​លើ​សក់ ហ៊ឺ........ ហ៊ឺ........ ឃើញ​ទេនែក! ឃើញ​ទេ​ល្អ​អ្វី​ម្ល៉េះ​ទេ​ដូច​ទេព្តា​។

៣- ខ្ញុំ​ចង់​កើត​ជា​ផ្កា​ណា​គ្រី (រួម)​ ផ្កា​ណា​គ្រី​ក្រអូប​តែ​យប់ ខ្ញុំ​ចង់​កើត​ជា​ផ្កា​យី​ហ៊ុប (រួម) ផ្កាយីហ៊ុប​ក្រអូប​យប់​ថ្ងៃ ខ្ញុំចង់​កើត​​ផ្កា​មាន​និស្ស័យ (រួម) ផ្កា​អ្វី ៗ ផ្កា​អ្វី ៗ ផ្កាណាដែល​មាននិស្ស័យ ផ្កា​ឈូក ផ្កាថ្លៃ ផ្កា​មាន​និស្ស័យ​នឹង​ពុទ្ធសាសនា ហ៊ឺ........ ហ៊ឺ........ (រួម) អស្ចារ្យ យីស! អស្ចារ្យ ផ្កា​ឈូក​នេះ​ណា​គេ​ថ្វាយ​ព្រះ​មែន៕

ច្រៀងដោយ អ្នកស្រី​ រស់ សេរីសុទ្ធា និង តារា​ចំរៀង​ច្រើន​រូប​ទៀត

0 comments:

Template by - Abdul Munir | Daya Earth Blogger Template