១-តើថ្ងៃណាទៅ? ប្រុសពៅបងអើយវិលវិញ អូនសែនទោម្នេញពេញក្នុងឱរា ចាំមើលផ្លូវបងដោយអន្ទះសា ទ្រូងសែនខ្លោចផ្សាលេបទឹកនេត្រារាល់ថ្ងៃ។
២-បងខឹងអូនខុស ព្រោះត្បិតរៀមជឿពាក្យគេថាអូនក្បត់ស្នេហ៍រួមស្និទ្ធប្រុសថ្មី បងអើយការពិតគេតិះដៀលស្រី បំបែកប្រុសថ្លៃ ក៏គឺដើម្បីយកអូន។
បន្ទរ-ចិត្តអូននៅស្មោះចំពោះបងមួយ ទោះរងទុក្ខព្រួយសង្ខារសោះសូន្យ ដូចវិធាវីបុប្ផាស្រពោន សាងក្បូនជីវិត ស្មោះពិតស្នេហា។
៣-មានស្នេហ៍មានទុក្ខ គឺគុកជីវិតលោកិយ ភពមនុស្សចង្រៃ ផ្តន្ទាឫស្យា បំបែកបំបាក់ពង្រាត់សង្សារ ធ្វើឲប្រះឆា សង្គមស្នេហាបរិសុទ្ធ។
ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា
0 comments:
Post a Comment