សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Friday, August 14, 2009

វាលស្រីស្រណោះ - ស៊ិន ស៊ីសាមុត

-បើមិនស្ម័គ្រខ្ញុំកុំបញ្ឈឺចិត្ត ស្រីមិនអាណិតដល់ចិត្តរៀមស្នេហ៍ អាសូរទ្រូងណាស់អភ័ព្វខុសគេ គេមានគូគេ ទុក្ខខ្ញុំឥតល្ហែក្នុងសមុទ្រកម្ម។

-អនុស្សាវរីយ៍អូនហើយនឹងបង រៀមបានចងក្រងជាយូរខែឆ្នាំ លាក់ទុកក្នុងចិត្តដោយឥតប្រេះស្រាំ ឥឡូវទ្រូងកម្ម ធ្លុះធ្លាយប្រេះស្រាំ ព្រោះតែស្រីមុំ។

បន្ទរ-វាលស្រីស្រណោះអើយ វាលស្រីស្រណោះកំណើតស្នេហ៍ខ្ញុំ សង្ឃឹមថ្ងៃស្អែកថាបានសុខុម ឥឡូវវាលស្រីស្រណោះឩត្តម បំភ្លេចចោលអស់។

-បើមិនស្ម័គ្រខ្ញុំសូមប្រាប់ខ្ញុំផង ឆ្លើយប្រាប់មកបងថាលែងអាឡោះ បងនឹងស្រែកផ្តាំវាលស្រីស្រណោះ ស្រីចិត្តមិនស្មោះ វាលស្រីស្រណោះ ជួយចាំខ្ញុំផង។

ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត

0 comments:

Template by - Abdul Munir | Daya Earth Blogger Template