១-ឱ! ចន្ទអើយ ចន្ទរះខ្ពស់ឆ្ងាយសន្លឹម ភក្ត្រញញឹម អ្នកសើចចំអកឲស្រី ដែលជឿលង់ ពាក្យផ្អែមល្ហែមប្រុសអប្រិយ ផ្តេកផ្តួលភក្តី ព្រោះស្មានថាដូចប្រាថ្នា។
២-ឱ! ទឹកភ្នែក សូមជួយរំលែកដួងចិត្ត សូមអាណិត ដល់ចិត្តស្រីដែលគ្រាំគ្រា កែវភ្នែកខ្ញុំ មើលខ្លាឃើញថាជាលា សូមម្ចាស់វេរា ផ្តន្ទាប្រុសព្រានចង្រៃ។
បន្ទរ-ទ្រូងធ្លុះឆ្លាយ ផាត់ជាយស្រីអភ័ព្វស្នេហ៍ ព្រោះខ្មាសគេ រស់នៅនាំធ្ងន់ផែនដី កម្មជាតិនេះ កម្មក្រាស់ កម្មឥតប្រណី រស់ធ្វើអ្វី ជីវិតដែលឥតខ្លឹមសារ។
៣-ដួងចន្ទអើយ ចន្ទរះបំភ្លឺចិត្តខ្ញុំ ដែលក្រៀមក្រំ រស់ចាំតែក្តីមរណា នឹករឿងដើម គ្រាំចិត្តស្ទើរបែកឱរា លាហើយស្នេហា ស្មាលាលុះអវសាន្តជាតិ។
ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា
0 comments:
Post a Comment