១-(ប) ឱ! ស្នេហាអើយ យប់ហើយព្រលឹង អូនស្តាប់ចំរៀង រាត្រីស្ងាត់ឈឹង ព្រលឹងបងច្រៀងបំពេថ្លើមថ្លៃ។
២-(ស) អូនគេងចាំស្តាប់ ស្តាប់ពាក្យភក្តី ចំរៀងប្រុសស្នេហ៍ សុទ្ធតែមានន័យ បំពេចិត្តស្រីរាត្រីស្ងាត់សូន្យ។
បន្ទរ-(ប) អូនស្តាប់សំនៀង វាយោ ថ្ងួចថ្ងូរបំពេ អូន ភក្ត្រអើយភក្ត្រស្រស់ មិនដែលស្រពោន មានតែរូបអូនដែលគាប់ចិន្តា។
៣-(ស) ឱ! ស្នេហាអើយ សូមបងមេត្តា ស្រឡាញ់រូបអូន ឲដូចវាចា (ប+ស) យើងរួមវាសនាលុះលោករលាយ។
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា