១-ឱ! កណ្តៀងត្បូងឆាំងបាំងភ្នែកកុងសែ យល់ដួងព្រះខែប្រែជាគ្មានភ្លៀង កាលដើមអូនស្មោះជាមួយប្រុសគ្មានលំអៀង ពេលនេះខ្ញុំរៀង សំនៀងសារិកា។
ដៃកាន់ឆ្លងជ្រោះភ្នំបរយីខា ភ្នំយ៉ាតសាក្សីស្រីធ្លាប់លើកដៃ សច្ចា ថើបអង្អែលស្មាសាសងពាក្យស្នេហ៍។
ចើកគ្មានអាណិតផិតទៅឱបគេ អូនឱបក្រាបផ្ទឹមរួចញញឹម ដាក់ម៉ែ ក្បត់ចោលកុងសែញាតិជេរស្រីបោក។
ប្រៀបបានដូចឃ្មុំរលំបាក់មែក កាលបងមានលុយអូនស្ម័គ្រគ្មានប្រកែក លាស្រីពស់វែក ដែកយល់កណ្តៀង៕
0 comments:
Post a Comment