សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Wednesday, August 12, 2009

ឈូករ័ត្នមាសបង


១-(ប) ឱ ! ឈូករ័ត្នមាសបង សូមថើបអូនម្តង នួនល្អងកុំដោះដៃ (ស) ទេ ! មិនឲថើបទេ កុំបង្ខំចិត្តគេ មិនព្រមទេថ្លៃ (ប) អូនអើយ! ចុះកំណាញ់ធ្វើអ្វី ឲថ្ពាល់មកថ្លៃ ទុកធ្វើអ្វីនឹមនួន ទុកដូចជាបងត្រកងស្ងួន ត្រកួនដូចបងត្រកងស្រី (ស) ថយចេញទៅ (ប) សូមប្រណី (ស) មិនបានទេ (ប) ព្រោះរឿងអ្វី ឈូករ័ត្នស្រដីប្រាប់បងផង (ស) ជឿចិត្តប្រុសនាំសៅហ្មង (ប) ខុសហើយឈូករ័ត្នមាសបង (ស) ឆ្លើយឆ្លងដោះសារអី (ប) ជឿបងចុះពិសី បងលើកដៃស្បត់ជូន។

២-(ស) អូនមិនជឿប្រុសស្បត់ ទឹកហូរមិនដែលហត់ ប្រុសស្បត់តែមាត់ទេ (ប) នែ! កុំថាអញ្ចឹង ប្រុសឯណាមិនដឹង ប្រុសនឹងចិត្តស្មោះទេ ស្មោះណាស់មិនក្រឡាស់ចិត្តទេ ព្រោះខ្លួនស្នេហ៍ លុះក្ស័យប្រាណ ប្រគល់ថ្ពាល់មកកល្យាណ (ស) កុំថើបមិនបានទេឬអ្វី (ប) ហុចថ្ពាល់មក (ស) ថាកុំអី (២ដង) (ប) អូនអើយបងក្ស័យឥឡូវហើយ (ស) មាយារម្ល៉េះប្រុសអើយ (ប) ឲថើបមិនបានឡើយ (ស) សុខចិត្តហើយអញ្ចីញចុះ តែបិទភ្នែកសិនប្រុស ថើបមកចុះព្រលឹង។

ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា

0 comments:

Template by - Abdul Munir | Daya Earth Blogger Template