សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Saturday, July 25, 2009

ល្អអ្វីល្អម្ល៉េះ



១-(ប) ល្អអ្វីក៏ល្អម្ល៉េះ ជួបប្រទះគួចជាប់ចិត្តស្នេហា ចិត្តរៀមប៉ងបំណងលើជីវា សូមស្រីមេត្តា ដល់បងដែលលួចបេតី។

២-(ស) កោតអើយ កោតតែចិត្ត មកស្នេហ៍ស្និទ្ធគ្មានគិតដល់ស្រី (ប) បងយល់ភ្លាម ស្បែកគួចជាប់ដួងចៃ រាល់ពេលស្រមៃ តែថ្លៃមួយទេមុំ។

៣-(ស) សូមថយឲឆ្ងាយ ប្រុសឆោមឆាយកុំមកបង្ខំ ស្ម័គ្រមិនស្ម័គ្រស្រេចតែនឹងចិត្តខ្ញុំ កុំមកបង្ខំ ខ្លាចក្រែងក្រៀមក្រំឱរា។

៤-ពៅអើយ ពៅពិសី កុំស្រដីដូច្នោះណា បងស្រឡាញ់ស្មោះស្ម័គ្រនឹងទ័យា សូមស្រីកុំថា រូបបងបោះបង់ស្រីឡើយ។

ពោលៈ (ស) រូបប្រុសច្រើនតែចិត្តវៀចវេរ (ប) រូបបងនេះទេស្ម័គ្រតែស្រីមួយ (ស) ខ្លាចតែថ្ងៃក្រោយអូន ទុក្ខព្រួយ (ប) ឱ! ព្រលឹងអើយបងសូមស្បត់ជូនស្រី។

៥-(ប) ល្អអ្វីក៏ល្អម្ល៉េះ ជួបប្រទះគួចជាប់ចិត្តស្នេហា ចិត្តរៀមប៉ងបំណងលើជីវា សូមស្រីមេត្តា ដល់បងដែលលួចស្នេហ៍មុំ។

៦-(ស) បើពិតដូចវាចា បងប្រាថ្នាមកលើរូបខ្ញុំ សូមប្រុសបងមេត្តាដល់ស្រីមុំ ចិត្តអូនរណ្តំ ប្រគុំជាភ្លើងតណ្ហា។

៧-(ប) សូមព្រះជាសាក្សី (ប​-ស) យើងមមៃជាគូវាសនា យើងរួមរស់លុះគ្រាក្ស័យសង្ខារ គ្រប់ជាតិណាៗ រួមស្នេហ៍ដល់សុខសាន្តអើយ ។

ច្រៀងដោយ សាន្តដារា-សូ សាវឿន

0 comments:

Template by - Abdul Munir | Daya Earth Blogger Template