១-ល្អអើយ ល្អរកគ្មាន ស្ទើរស្លុតវិញ្ញាណពេលណារៀមបងបានយល់ភ័ត្រ្តា ក្នុងចិត្តជ្រួលច្របល់ ខ្វល់ឱរា ព្រោះស្នេហាស្រី ស្រឡាញ់ស្ទើរតែលេប ចង់ក្រេបក្លិនពិសី តែរៀមមិនហ៊ានសួរ ខ្លាចមិនគួរគប្បី លួចស្រឡាញ់ស្រស់ស្រី ទុក្ខរាល់ថ្ងៃ គ្មានពេលល្លែល្លើយ។
២-ស្រស់ណាស់ ស្រស់គ្មានពីរ ស្រស់រកនារី មកផ្ទឹមនឹងឆវី មិនបានឡើយ តើបុរសណាទៅ ត្រូវបានកើយ លើខ្នើយវាសនា ឬដូចជាខ្ញុំដែរ បានតែលួចស្នេហា លួចកើតទុក្ខម្នាក់ឯង មិនហ៊ានថ្លែងវាចា គេងចាំព្រេងវាសនា ក្រែងទេវតា ជួយឲជួបអើយ......គេងចាំព្រេងវាសនា ក្រែងទេវតា ជួយឲជួបអើយ។
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
0 comments:
Post a Comment