សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Saturday, July 25, 2009

ថ្ងៃណា



១-មើលសមុទ្ររន្ធត់ក្នុងចិត្ត ខ្យល់ផាយផាត់រសាត់ទៅឆ្ងាយ មើលទឹករលក យោលយោគឮសូរខ្ចរខ្ចាយ ពពកអន្លាយ ក៏ឆ្ងាយឃ្លាតកាយកៀកកើយ។

២-តើថ្ងៃណាទើបប្រាណបានយល់ ចិត្តអំពល់ខ្វាយខ្វល់ឥតស្បើយ ធម្មជាតិព្រលឹម ដូចចិត្តកៀកកិតបង្កើយ ដួងចិត្តស្រមៃ មមាញឹករលឹកស្ងួន។

៣-ថ្ងៃណាៗ ថ្ងៃណាបាន ជួបជួន បានថ្នមរូបអូន ប្រលោមលួងស្នេហ៍ស្និទ្ធ រួមរឹត ស្នេហ៍ស្នង។

៤-ព្រះពាយអើយសូមជួយអាណិត នាំដួងចិត្តបរិសុទ្ធខ្ញុំផង ទៅប្រាប់ព្រលឹង ឲដឹងក្នុងគ្រានេះម្តង ថាខ្ញុំនៅចាំ ចាំទាល់តែបានជួបស្នេហ៍ ។

ថ្ងៃណា.........

ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត

0 comments:

Template by - Abdul Munir | Daya Earth Blogger Template