សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, July 23, 2009

រនាតព្រាត់ស្នេហ៍ Roneat Prauht Snae



១-សៀងសូរទោចយំ រសៀលគងភ្នំ ឲខ្ញុំម្ចាស់នឹកស្រណោះអើយ ​នឹកនោះនឹកមិនភ្លេចសោះ ឃើញហាក់នៅ....ស្រស់ៗ.... ព្រោះជីវិតស្នេហា។


២-កាយអន់រៀងៗ.... បក្សាសារពាង្គ ស្រែកច្រៀងផ្តាំព្រះសុរិយា.... ថាកុំ...ភ្លេចខ្លួន មកជួបជួន....នឹងគ្នា គ្រាមុនអស្ដង្គត។


និយាយៈ ឱ ! សារិកា ព្រាត់គូអើយ សារិកា


៣-សង្ខារពើតផ្សាស្ទើររលត់ ឃើញគូចាស់ផ្លាស់ចិត្ត ភ្លេចគិតគូកម្សត់ ធ្លាប់អត់ឃ្លាននឹងគ្នា។


៤-ឱ ! សំឡេងរនាត អាធ្រាត្រខ្សឹបខ្សៀវ អំពាវនាវរកអនិច្ចា.... ឱ ! ព្រះសូរ្យទាបទៅ ខ្ញុំនៅពឹងអ្នកណា ក្នុងលោកាធំធេង។


ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា

0 comments:

Template by - Abdul Munir | Daya Earth Blogger Template