១-ឱ ! អនិច្ចា សែនអាសូរវាសនា ធីតាកេសរមាលា មិនគួរព្រាត់ប្រាស់និរាសកំព្រា ម្ចាស់ស្នេហា
ដែលចារពីព្រេងនិស្ស័យ ។
២-ឱ ! ដប់ឆ្នាំហើយ នាងមិនដែលបានស្បើយ ល្ហែល្ហើយពីកម្មអាល័យ រឿងដើមហាក់ដូចជានៅថ្មីៗ អាសូរស្រី គ្មានថ្ងៃនឹងបំភ្លេចបាន។
៣-ឋានៈស្នេហា ផ្តន្ទាជីវិត គ្មានគិតអាណិតមាលាកល្យាណ នេះរឺបិតា ចិន្តាសាមាន្យ យកទ្រព្យធនធានជាស្ពានស្នេហា។
៤-អូ៎ ! មាលាអភ័ព្វ កើតមកហើយគ្មានគាប់ ចុកចាប់រងទឹកនេត្រា ហ៊ឺ,,,,,, ឱ ! អូ៎វាសនា សូមមេត្តា ករុណាឱរានាងផង។
ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា
0 comments:
Post a Comment