១- (ប) បងសូមផ្តាំថា អនអើយស្រីអន សូមបើកវាំងនន ឲបងឃើញភក្រ្ត ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រ កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម។
២- កន្សែងសអើយ កន្សែងសសូត្រ ជ្រលក់ព្រហ៊ូត រំយោលផ្កាខ្ទុំ អូនហូតដៃឯង ល្អហើយសែនសម អូនស្រីក្រមុំ ផ្ញើមកឲបង។
៣- កន្សែង កន្សែងសូត្រអើយ កន្សែងសូត្រស្រី កន្សែងនិស្ស័យ កន្សែងចំណង អប់ក្លិន ចម៉្បាបុប្ផាម្លិះផង លើកថើបម្តងៗ បងចង់តែយំអើយ។
៤- ឱ! កន្សែងសូត្រ កន្សែងសូត្រអើយ មានតែអ្នកហើយ ជាគូឧត្តម ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ ទុកឲខ្ញុំយំ យំលុះមរណា។
៥- ខ្ញុំសូមប្រាប់ស្រី ទោះបីខ្ញុំស្លាប់ ក៏មិនហ៊ានប្រាប់ ថាខ្ញុំស្នេហា ព្រោះគុណស្រីអន ស្មើនឹងបុព្វតា តើឡើយនរណា ហាទៅនឹងរួច។
៦- ចម្រៀង ! ចម្រៀងច្រៀងសូម អនអើយស្រីអន សូមបើកវាំងននផាត់ស្បៃបង្អួច ឲបង សុំទោសដែលបងហ៊ានលួច ចងចិត្តកំហូច ថើបកន្សែងស្រី។
៧- (ស) ជាតិប្រុសកំហូច ខិលខូចអ្វីម្ល៉េះ ខ្លួនជាអ្នកចេះ ចេះធ្វើយ៉ាងហ្នឹង ថើបកន្សែងស្រី កណ្តាលវាលល្វឹង អត់ឃ្លានម្លឹងៗ ប្រឹងរស់ធ្វើអ្វី។
៨- (ប) អត់ទោសម្តងទៅ ពៅព្រលឹងអើយ ខ្លួនខ្ញុំខុសហើយ សូមត្រាប្រណី ខ្ញុំពិតជាឆ្កួត ហ៊ានលួចស្នេហ៍ស្រី ភ្លេចមើលនិស្ស័យ ខុសឆ្ងាយកន្លង។
៩- (ស) ចំណែក ចំណែករូបស្រី ជាតិជាស្ត្រី មិនដែលដៀលស្តី ថាស្អប់រូបបង ទោះជេរ ឬខឹងក៏គ្មានបំណង វណ្ណៈធំផង ក៏គ្មានប្រាថ្នា។
១០- (ប) សែនសប្បាយចិត្ត បើពិតដូច្នោះ សូមស្រីសណ្តោស បង្ហាញរូបបា ឲបងបានយល់ ទឹកចិត្តស្នេហា គួរតែកន្និដ្ឋា កុំដាច់អាល័យ។
១១- (ស) ទឹកហូររឹមៗ រំពឹងដងព្រែក ទ្រូងអូនអល់អែក រំពឹងលើម្តាយ (ប) ឲតែអូនព្រម បងនឹងខ្វល់ខ្វាយ ចូលដល់អ្នកម្តាយ យកអនជាគូ។
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា
0 comments:
Post a Comment