សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Wednesday, July 29, 2009

បុប្ផាដូនទាវ



១-(ស) អំបុកស្រូវថ្មីស្រីសម្រាំងទុក ផ្លែឈើគ្រប់មុខទុកយកទៅភ្ជុំ បងចាំជួបអូននៅវត្តឯកភ្នំ កន្លែងជួបជុំក្រោមដើមពោធិ៍ជ្រៃ។

២-(ប) អូនជាអ្នកមានស្លៀកខៀនស៊ីដែក ពាក់អាវត្រួយចេកសក់ក្រងថ្មីៗ បុប្ផាដូនទាវបងសូមថ្មមបី អូនល្អលើសស្រីក្រុងបាត់ដំបង។

៣-(ស) អូនពូនភ្នំខ្សាច់ (ប) បងដើរកាច់ផ្កា (ប-ស) យកមកបូជាអុជធូបបន់ផ្សង (ស) ជាតិនេះសូមជួប (ប) តែស្រស់នួនល្អង (ប-ស) ព្រះអើយជួយផងកុំមើលបំណាំ។

៤-(ប) ចិត្តបងជាប់ស្នេហ៍តែបុប្ផាមួយ (ស) ទ្រូងអូនធ្លាប់ព្រួយរាប់ខែរាប់ឆ្នាំ (ប-ស) សង្កាត់ពាមឯកជួយកត់ចំណាំ ស្នេហ៍ខ្ញុំស្នេហ៍ចាំជួបគ្នាជាគូ។

ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា

0 comments:

Template by - Abdul Munir | Daya Earth Blogger Template