សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Friday, July 31, 2009

កេតសង្វាមាសបង




១- (ប) សូមតែអូនអាណិត ប្រណីដល់ចិត្ត ដែលរៀមប៉ងស្នេហ៍ស្និទ្ធ គួចចិត្តយល់លើជីវា ឱ ! ណាកែវមាសបងអើយ ។


២- (ស) ខ្ញុំជាស្រីក្មេងវ័យ កុំមកផ្តោះផ្តងសំដី ខ្ញុំមិនចង់ឆ្លងឆ្លើយ មិនត្រូវការឡើយរឿងស្នេហា ឱ ! ណាកែវមាសអូនអើយ ។

បន្ទរ- (ប) បងពិតជាសូន្យ សូន្យអើយសង្ខារ ជាតិនេះប្រាថ្នាតែរូបស្រី (ស) ថយចេញឲឆាប់ៗណាប្រុសថ្លៃ (ប) រៀមសុខចិត្តក្ស័យ..នឹងស្រីហើយ។

៣- (ស) ប្រុសប្រាជ្ញាខាងវោហារ ខ្ញុំសូមក្តីមេត្តា កុំមកប៉ងប្រាថ្នា មកលួងលោមចិន្តាស្រី (ប) ឱ ! ណាកែវមាសបងអើយ។

៤- កេតសង្វាមេត្តាបង រៀមខំត្រាចផ្សង ឆ្លងដងព្រៃសមុទ្រ ព្រោះចង់ជួបនឹងអូនស្រី (ស) ឱ ! ណាកែវមាសអូនអើយ។

បន្ទរ- (ស) បើពិតជាស្មោះ អូនព្រមបេតី (ប) រៀមមិនក្បត់ស្រីទេកន្និដ្ឋា (រួម) យើងរស់សោយសុខៗគ្មានប្រះឆា លុះសូន្យសង្ខារចាកលោកនេះអើយ (២ដង)។

ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និង អ្នកស្រី ប៉ែន រ៉ន

0 comments:

Template by - Abdul Munir | Daya Earth Blogger Template