សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ​ I wash you five blesses of Buddha: life, class, Health, Strength and Wisdom for always
Showing posts with label ចំណេះដឹងទូទៅ​. Show all posts
Showing posts with label ចំណេះដឹងទូទៅ​. Show all posts

Monday, December 27, 2010

អនាគតនៃចំណីអាហារ

ដកស្រង់ពី

ទស្សនាវដ្តី ទីក្រុងទូរស័ព្ទ
លេខ. ៣១

Tuesday, January 5, 2010

ពេលមានគភ៌ ឬ​គ្មាន​គភ៌


ឧបមាថា ស្រ្តី​ម្នាក់​មាន​រដូវ​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៤ (ផ្នែក​ក្រហម), លុះ​ដល់​ថ្ងៃទី ៥ ទៅ​ទី ៨ និង​ពី​ទី ១៨ ដល់​ថ្ងៃទី ២៨ ជា​ថ្ងៃ​ដែល​សម្បុក​ស្បូន​មិន​ទទួល​មេ​ជីវិត (ផ្នែកពណ៌ពងមាន់), ឯ​ថ្ងៃ​ទី​ ៩ ដល់​ថ្ងៃទី ១១ និង​ថ្ងៃទី ១៦ - ១៧ ជា​ពេល​ដែល​សម្បុក​ស្បូន​ជួន​ទទួល ជួន​មិន​ទទួល​កំណត់​ឲ​ទៀង​មិន​បាន (ផ្នែក​លឿង), ចំណែក​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៥ គឺ​ជា​ពេល​ដែល​សម្បុក​ស្បូន​ទទួល​មេ​ជីវិត (ផ្នែក​ខៀវ) ។


បញ្ជាក់ ៖ ក្បួន​នេះ​មាន​ភាព​ត្រឹម​ត្រូវ​បាន​ចំពោះ​តែ​នារី​ដែល​មាន​រ៉ែក​ត្រឹម​ត្រូវ​ដែរ គឺ ២៨​ថ្ងៃ ។

ដកស្រង់ពី
តម្រា​ប្រចាំ​ខែ​សម្រាប់​នារី
ចងក្រង និង ​រៀប​រៀងដោយ អមតា
១៥ មក​រា ១៩៩៩

Wednesday, December 30, 2009

ការពារភ្នែកនឹងទូរទស្សន៍

ការ​មើល​ទូរទស្សន៍​ខុស​នឹង​ក្រឹត្យ​ក្រម​នាំ​ឲ​ខូច​ភ្នែក ព្រោះ​កាំ​រស្មី​ដែល​ផ្សាយ​ចេញ​តាម​រូប​ភាព​រត់​មក​ដល់​ភ្នែក​យើង ។ ដូច្នេះ​ដើម្បី​ការពារ​ភ្នែក​យើង​ៗ​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម​នេះ ៖

១-​ជា​ដាច់​ខាត​មិន​ត្រូវ​មើល​ទូរទស្សន៍​ឲ​លើស​ពី​៤​ម៉ោង​ទេ
២-ត្រូវ​អង្គុយ​ចម្ងាយ​៦ដង​នៃ​ទំហំ​ទូរទស្សន៍ ឧទាហរណ៍ ៖ ទូរទស្សន៍​ទំហំ​១៤អ៊ីញ ត្រូវយក ១៤​អ៊ីញ × ៦ = ៨៤អ៊ីញ

ដកស្រង់ពី
តម្រា​ប្រចាំ​ខែ​សម្រាប់​នារី
ចងក្រង និង ​រៀប​រៀងដោយ អមតា
១៥ មក​រា ១៩៩៩

Wednesday, December 23, 2009

ទឹកមុខស្រស់បំព្រង

សព្វ​ថ្ងៃ​វិទ្យាសាស្រ្ត​កែសម្ផស្ស បាន​ជឿន​លឿន​ណាស់ ប៉ុន្តែ​កែ​បាន​តែ​ទម្រង់​មុខ​ឲ​មាន​សោ​ភណ័​ប៉ុណ្ណោះ ។ គេ​មិន​អាច​កែ​ "ទឹក​មុខ" ឲស្រស់​បំព្រង​ប្រិម​ប្រិយ​បាន​ទេ ។ ព្រោះ​ទឹក​មុខ​មនុស្ស​ទាក់​ទង​ទៅ​ដល់​ "​ទឹក​ចិត្ត​" ។​ បើ​ទឹក​ចិត្ត​មួហ្មង ទឹក​មុខ​ក៏​ស្រអាប់​ដែរ ព្រោះ​ឈាម​នៅ​លើ​ផ្ទៃ​មុខ វា​ប្រែ​ទៅ​ជា​ "​ស្រអាប់​" ។ បើ​ចិត្ត​យើង​រីក​រាយ​ ឈាម​ក៏​ស្រស់​ថ្លា មាន​ពណ៌​ដូច​ផ្កាកុលាប ។


តើ​កត្តា​អ្វី ដែល​ធ្វើ​ឲ​ទឹក​មុខ​ "​ស្រស់​ថ្លា​"​ ?​ ។ ចម្លើយ​មាន​តែ​មួយ​គត់​គឺ "​ដេក​គ្រប់​គ្រាន់​" ។ កាល​ណា​យើង​ដេក​គ្រប់​គ្រាន់ (ដេក​ឆ្អែត) មនោសញ្ជេតនា​របស់​យើង​ក៏​រីក​រាយ​ជ្រះ​ថ្លា ញ៉ាំ​អ្វី​​ក៏​ដឹង​រស​ជាតិ ។

ហេតុ​នេះ​ហើយ បាន​ជា​មាន​ពាក្យ​ស្លោក​ពោល​ថា ៖

កាល​ណា​យើង​ដេក​លក់ ជរាភាព​ក៏​ដេក​លក់​ដែរ


អ្នក​ដែល​ដេក​មិន​សូវ​លក់, មិន​គ្រប់​គ្រាន់​ទោះ​បី​អាយុ​នៅ​ក្មេង​ក៏​ដោយ ក៏​មើល​ទៅ​ឃើញ​​ដូច​ជា​ចាស់​ដែរ ។ កាល​ណា​ដេក​មិន​ឆ្អែត​គ្រប់​គ្រាន់ ចិត្ត​យើង​មួម៉ៅ​ច្រើន​ខឹង​រអ៊ួ​រទាំច្រើន អ្នក​ណា​ធ្វើ​អ្វី​ក៏​ទាស់​ចិត្ត​ដែរ ញ៉ាំ​អ្វី​ក៏​​ខ្សោះ ។

ដូច្នេះ គប្បី​មិត្ត​នារី​ទាំង​ឡាយ គេង​ឲ​បាន​ច្រើន​បាន​ឆ្អែត​ស្កប់​ស្កល់ បើ​បាន​ត្រឹម​ត្រូវ​តាម​ពេល​វេ​លា​ទៀត​រឹត​តែ​ប្រសើរ ។ វេលា​ដែល​ល្អ​សំរាប់​គេងគឺចាប់​ពី​ម៉ោង​​ ១១ យប់​ទៅ​ដល់​ម៉ោង ៤ ជិត​ភ្លឺ ។ ជា​ពិ​សេស​បំផុត​គឺ​ម៉ោង ១២យប់​ទៅ​ម៉ោង ៣ ។ ព្រោះ​ម៉ោង​នេះ​ខួរ​ក្បាល​យើង​ត្រូវ​ការ​សំរាក ។ បើ​យើង​ខក​ខាន​គេង​នៅ​ម៉ោង​នេះ ហើយ​ទៅ​គេង​នៅ​ម៉ោង​ផ្សេង​ទៀត ច្រើន​ជាង​ក៏​សង​ពុំ​រួច​ដែរ​ប៉ុន្តែ​កុំ​គេង​ "​ទ្រមក់​" រហូត​កូន​បត់​ជើង​ដាក់ ក៏​មិន​ដឹង​ដែរ​អាហ្នឹង​មិន​កើត​ទេ​ចា៎...... ៕


គេង​ច្រើន ចំរើន​អាយុ ,ក្រចាស់ ,​ទឹក​មុខ​ស្រស់​ថ្លា​គួរ​អោ​យ​ខ្នាញ់​

ដកស្រង់ពី
តម្រា​ប្រចាំ​ខែ​សម្រាប់​នារី
ចងក្រង និង ​រៀប​រៀងដោយ អមតា
១៥ មក​រា ១៩៩៩

Template by - Abdul Munir | Daya Earth Blogger Template