នារីគ្រប់រូប ស័ក្តិសមទទួលបានឱកាសដើម្បីការពារខ្លួនប្រឆាំងនឹង មហារីកមាត់ស្បូន
ស្ត្រីគ្រប់វ័យតែងតែប្រឈមមុខនឹងជំងឺ មហារីកមាត់ស្បូន
១- តើជំងឺមហារីកមាត់ស្បូនបង្កឡើងដោយសារអ្វី?
-ជំងឺមហារីកមាត់ស្បូន បង្កដោយមេរោគឈ្មោះ Human Papolloma Virus រឺ HPV ។ ជំងឺនេះឆ្លងតាមរយៈការរួមភេទ ។ ដូច្នេះ នារីទាំងអស់ដែលស្ថិតក្នុងវ័យរួមភេទសកម្ម តែងតែប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគនេះ ។
-ការប្រើប្រាស់ស្រោមអនាម័យអាចកាត់បន្ថយការឆ្លងមេរោគ HPV ប៉ុន្តែមិនអាចការពារបានទាំងស្រុងនោះទេ ព្រោះស្បែកដែលនៅជុំវិញប្រដាប់ភេទក៏មានផ្ទុកនូវមេរោគ HPV ដែរ ។
២- មេរោគ HPV ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូននេះកើតឡើងញឹកញាប់ណាស់
-រហូតដល់ ៧៥% នៃស្ត្រីដែលស្ថិតក្នុងវ័យរួមភេទសកម្មតែងតែប្រឈមនឹងការឆ្លងមេរោគ HPV ប្រភេទណាមួយក្នុងជីវិតរបស់ពួកគេ ។ ជួនកាលស្ត្រីខ្លះដែលបានឆ្លងមេរោគ HPV ខ្លះអាចជាសះស្បើយទៅវិញដោយឯកឯង
-ក៏ប៉ុន្តែប្រសិនបើការបង្កដោយមេរោគ HPV នេះមិនបានជាសះស្បើយទៅវិញទេនោះ ស្ត្រីប្រឈមមុខនឹងការវិវត្តជាជំងឺមហារីកមាត់ស្បូន
៣- ជំងឺមហារីកមាត់ស្បូនអាចកើតមានលើស្ត្រីទាំងអស់លើពិភពលោក
-នៅលើពិភពលោកគេឃើញស្ត្រីប្រមាណជា ៥០០ ០០០ នាក់ បានកើតជំងឹមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ ហើយប្រហែល ២៧៤ ០០០ នាក់ បានស្លាប់ដោយសារជំងឺនេះ
-ជំងឺមហារីកមាត់ស្បូននេះ មិនមែនកើតមានតែលើស្ត្រីដែលមានអាយុច្រើននោះទេ
- ជំងឺនេះកើតមានលើស្ត្រីគ្រប់វ័យ
- នៅលើពិភពលោកជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់ទី ២ ក្នុងចំណោមមហារីកផ្សេងទៀត ដែលកើតមានលើស្ត្រី
- ប៉ុន្តែ នៅប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូននេះឈរនៅលំដាប់ទី ១ ដែលកើតមានច្រើនជាងគេបំផុត
"ជំងឺមហារីកមាត់ស្បូនអាចការពារបាន"
សូមសាកសួរព័ត៌មានជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកនាងនៅក្នុងថ្ងៃនេះដើម្បីទទួលបាននូវការការពារដែលប្រសើរបំផុត
ដកស្រង់ពី :
ខិត្តប័ណ្ណសេវាថែទាំសុខភាពផ្តល់ដោយ GlaxoSmithKline (gsk)
0 comments:
Post a Comment