១- ស្រស់អើយសែនស្រស់ សម្រស់ស្រីខ្មែរតូចតន់ ជិតឆ្ងាយចង់តែគយគន់ កាយល្វតល្វន់ល្អលើសគំនូរ វិចិត្រករអើយខ្ញុំសូមអង្វរឈប់គូរ សម្រស់នាងគ្មានអ្វីប្តូរ រូបគំនូរមិនដូចនាងទេ ។
២- សក់វែងប្រាស្មា ដូចមយូរាពេនអែនអង្គ សមនឹងនេត្រាខ្មៅយង់ ភ័ក្រផូរផង់ដូចបរមីខែ ធ្មេញសរល្អល្អះដូចផ្កាម្លិះលាម្ល៉េះទេ បបូរមាត់មានមន្តស្នេហ៍ អគីដេរ រឺត្បូងទទឹម ។
៣- ដើមទ្រូងណែនក្បំ សក័្តសមនឹងអាវប៉ាក់ថ្មី ស្លៀកហូលផាមួងទៀតស្រី ល្អដូចថ្ងៃក្រោយភ្លៀងរលឹម កំភួនជើងរាវតូចទាវមុខមានសង្ឃឹម ស្រីខ្មែរស្រស់ស្អាតគ្មានផ្ទឹម ជួយញញឹមសរសើរនាងផង ។
៤- បងអើយមើលចុះ ផ្កាស្រស់ដុះលើដីយើង សូមកុំឲ្យផ្ការលើង ដាក់ក្នុងផើងស្រោចទឹកនួនល្អង ស្រណោះប្រណីផ្កាស្រីរីកក្បែរទ្រូងបង នាងផ្ញើរក្លិនខ្លួនមត់ហ្មង ជូនស្នេហ៍ស្នងនិរន្តរៀងអើយ ៕
ច្រៀងដោយ ៖ អ្នកស្រី ម៉េង កែវពេជ្ជតា
0 comments:
Post a Comment