(ប) សោភា សោភា ព្រលឹងបងអើយ ... បងមកវិញហើយណាស្រស់ពិសី ទូកតូចយើងមួយទុកនៅធ្វើអ្វី មកចម្លងប្តី ប្តីឃ្លានបាយណាស់ ...
(ស) ឮហើយ ឮហើយ ប្រុសកំពូលស្នេហ៍ ... អូនកំពុងតែប្រញាប់រូតរះ (ប) ឆាប់ឡើង លឿនឡើងបងនឹកអូនណាស់ (ស) អូនក៏ដូច្នោះដែរណាលោកប្តី ...
១- (ប) ពេលដែលបងបានចេញទៅធ្វើសឹក បានបាយខ្វះទឹកណាស្រស់ពិសី តែបងច្បាំងឈ្នះពួកទមិឡចង្រៃ ហើយបានជោគជ័យគ្រប់ពេលវេលា ។
២- (ស) មកពីអូនខំបន់ស្រន់ដល់ព្រះ សូមឲ្យបងឈ្នះ បងឈ្នះគ្រប់គ្រា បើជាតិយើងឈ្នះនោះទើបសាសនា គង់វង្សថ្លៃថ្លា មិនសូន្យបង់បាត់ ។
R- (ប +ស) ដីខ្មែរត្រូវតែខ្មែរយើងរស់នៅ ជាតិណាអាស្រូវត្រូវតែកំចាត់ យើងត្រូវគាំទ្រស៊ូប្តូរជីវិត រក្សា ការពារអាណារដ្ឋខ្មែរ ។
៤- (ស) អូននឹកបងពេកភ្លេចទាំងអៀនខ្មាស់ អូននឹកបងណាស់ណាម្ចាស់ចិត្តស្នេហ៍ (ប) ចំណែកបងវិញនឹកអូនណាស់ដែរ នឹកកូនរកម៉ែណាពៅព្រលឹង ៕
0 comments:
Post a Comment