សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, May 20, 2010

ល្វា​ចេក ឬ ​នឹកណាស់នួនល្អង Lvea Chek or Noek Nas Nuon Laorng



១- នឹក​ណាស់​នួន​ល្អង ចិត្ត​ប៉ង​ជួប​អូន គ្រាន់​​បាន​ជាក្បូន សណ្តោង​សណ្ដូន​មាស​ស្ងួន​វរលក្ខណ៍ នាង​ល្អ​លើស​លុប ល្អ​គ្រប់​ឲ្យ​ចាប់​ចិត្ត​ស្ម័គ្រ បើ​សិន​មិន​បាន​រួម​រ័ក ជាក់​ជា​ទ្រូង​បង​ ឥត​ល្ហែ ។


២- នឹក​ណាស់​ស្រី​ល្អ​ ទោះ​ក្រ​យ៉ាង​ណា ក្តី​ស្ម័គ្រ​ក្តី​មេត្តា ជឿ​ចុះ​ជីវា​បង​ឥត​​កែប្រែ ភក្ត្រាស្រពោន​ ក៏​អូន​នៅ​ល្អ​លើស​គេ រាល់​ពេល​នឹក​តែ​មាស​មេ ទ្រូង​ព្រួយ​គ្មាន​ល្ហែ​ព្រោះ​ស្នេហ៍​ញាំ​ញី ។


R- រឺមួយ​អូន​ព្រួយ ព្រួយ​ព្រោះ​នឹក​បង វាចា​ប្រាប់​ផង ឯ​​​ចិត្ត​រៀម​ប៉ង​​ជួយ​ចម្លង​ស្នេហ៍ ជួយ​រំលែក​ទុក្ខ បាន​សុខ​ទាំង​ទ្វេ ណា​ស្នេហ៍​បង​អើយ ។


៣- នឹក​ណាស់​អូន​អើយ នឹក​ហើយ​នឹក​ទៀត រៀម​មិន​ចង់​ឃ្លាត ចង់​តែ​នៅ​បៀត​នែប​និត្យ​កៀក​កើយ បើ​នឹក​បង​ដែរ ឆោម​ស្នេហ៍​កែវ​កុំ​ព្រួយ​ឡើយ សូម​ព្រះ​ជា​ម្ចាស់​លោក​ជួយ ឲ្យ​ស្នេហ៍​តែ​មួយ​បាន​ដូច​បំណង ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template