១- សូរិយាយាត្រាគងភ្នំហួសទៅហើយ រ៉ៃយំឆ្លើយនៅត្រើយឯនាយឆ្ងាយពេកក្រៃ ត្រពាំងរូងអណ្តូងទឹកអើយខ្ញុំអាល័យ អគុណនិស្ស័យដឹកដៃឲ្យជួបគ្នា ។
២- ដើមកោងកាងដួលរាលលើច្រាំងដៃសមុទ្រ ទ្រូងរន្ធត់ស្ទើរផុតដង្ហើមផ្តើមស្នេហា មាន់រងាវកញ្ច្រៀវលាន់លឺពេញព្រឹក្សា ខំស្រវាសង្សារឲ្យកើយដៃ ។
R- សម្លេងស្លឹកចាកខ្ញាកភ្ញាក់គួរខ្លាច រលកកាចបោកបាចអំណាចទឹកប្រៃ អូនរងាស្រវារកស្បៃ នឹកមមៃដល់ដូងព្រៃប្រុសថ្លៃចិន្តា ។
៣- ឱ! ខ្ចងសោកគោះស្នូកតាមទឹកកំពុងស្រក ខ្លាចខ្លួនខកដូចចកក្រៀមស្វិតផុតទុក្ខា ស្រឡាំងកាំងផ្សែងខ្មៅតិះដៀលពីព្រេងនាយ ខំប្តូរប្រាណហួសពីព្រោះស្នេហា ៕
0 comments:
Post a Comment