១- (ប) តូចអើយ តូចតន់គន់មិនឆ្អែតសោះ គន់យូររឹតស្រស់ដូចពេជ្យចរណៃ មាសអើយមាសសុទ្ធមិនមែនក្រឡៃ បងសូមកាន់ដៃស្រីបាន រឺទេ ។
២- (ស) បើកាន់ដៃអូនកុំកាន់ខ្លាំងពេក ប្រយ័ត្នអូនស្រែកឲ្យបងខ្មាស់គេ សាច់អូននៅខ្ចីព្រោះអីទំនេរ មិនទាន់មានគេកាន់ដៃស្រីឡើយ ។
៣- (ប) សំណាងបងណាស់រកអុសជួបឈើ ស្រីតូចជំទើរព្រលឹងបងអើយ បងសូមកាន់ដៃស្រីរហូតហើយ សូមកែវកុំឆ្លើយថាទេណាថ្លៃ ។
៤- (ស) បើស្រឡាញ់ពិតសុខចិត្តរៀបការ អូនក៏មិនថាមិនប្រកែកអី (ប) ស្អែកនេះជំនូន ជូនដល់ផ្ទះស្រី បងសូមកាន់ដៃស្រីមុនរៀបការ ។
0 comments:
Post a Comment