និយាយ ៖ (ប) អូ៎វ៉ាក់ .... (ស) ហ៊ឺ .. មិនដឹងលេងស្អីចឹងទេ ក្តៅមិនទាន់បាត់ផង ចេញទៅវិញទៅ
១- (ប) ព្រលឹងកុំខឹងណាថ្លៃ ពីម្សិលម៉្ងៃបងឃើញអូនមុខក្រញ៉ូវ ទើបថ្ងៃនេះបងសូមយកចិត្តពៅ (ស) ចេញទៅចេញទៅតិចក្តៅចង់តែខាំហែក ។
២- (ប) ខាំចុះ ៗ ៗ ខាំច្រមុះ ខាំត្រចៀក ឬខាំភ្នែក (ស) ខាំក្បាលពោះ ខាំភ្លៅខាំហើយហែក ប្រុសអីចំឡែក ចិត្តបែករេបីបួនប្រាំ ។
R- (ប) យល់ខុសហើយពិសី បងស្ម័គ្រស្រីលុះក្ស័យគ្មានប្រេះស្រាំ បងមិនប្រែចិត្ត
និយាយ ៖ កុំលេងខាំក្បាលពោះ និងគល់ភ្លៅ បងរស៊ើបណា..
(ស) រស៊ើបក៏នៅតែខាំ កុំឲ្យរេចិត្តបីបួនប្រាំ ខាំទុកជាស្នាមចែកកូន ហ៊ឺ..
៣- (ប) អីយ៉ូយ ៗ រៀងហើយ ម្ចាស់ថ្លៃហ្ហើយខាំក្បាលពោះចង់ធ្លាយព្រូន កុំខ្លាំងពេកប្រយ័ត្នដាច់សសៃកូន (ស) មុខដូចកើតស្មូនចង់បានកូនមកធ្វើអី ។
៤- (ប) ព្រលឹងសូមស្តាប់បងសិន កែវមាសឆ្អឹនកុំចោទថាបងក្បត់ស្រី (ស) ចុះអ្នកណាបងដណ្តើរពីម្សិលម៉្ងៃ កៀកស្មាកាន់ដៃ សាក្សីក៏ខ្ញុំមានដែរ ។
R- (ប) យល់ខុសហើយពិសី បងស័្មគ្រស្រីលុះក្ស័យមិនបែកបែរ
និយាយ ៖ អូនព្រិលភ្នែកហើយ (ស) មិនមែនព្រិលភ្នែកទេ ខ្ញុំឃើញបងឯង ប៊ី ប៊ីគ្នាទៀតផង
(ស) អូនថាស្ម័គ្រអូនមិនប្រែ តែមិនទាន់បានប៉ុន្មានខែ ចង់ប្រែដោះដៃរកថ្មី ។
៥- (ប) ចាប់តាំងពីថ្ងៃនេះទៅ សូមពាលពៅជឿចិត្តបងចុះណាថ្លៃ បងស៊ូស្លាប់ស្មោះអូនលុះដេកដី (ស) បើពិតដូចស្តីអូនស្រីលែងខឹងទៀតហើយ បើពិតដូចស្តី (ប) ចណៃឈប់ខាំទៀតទៅ ៕
0 comments:
Post a Comment