សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, September 30, 2010

ច័ន្ទចាកមែក Chan Chak Mek





១- (ប) ស្រមៃ អើ...អើយ ឃើញ​តែ​ ស្នេហ៍​ញញឹម ភក្ត្រ​ស្រស់ អើ​...​អើយ ប៉ប្រិម ដូច​បុប្ផា ក្រអូប អើ​...​អើយ ប្រ​ហើរ​ជាប់​នាសា អើយ​ ធ្វើ​ឲ្យ អើ​...​អើយ ចិន្តា គួច​ចង់​បាន ។


២- (ស) អូន​ក៏ អើ​...​អើយ ស្រមៃ សម្តី​បង ច្រៀង​ឆ្លើយ អើ​...​អើយ ផ្តោះ​ផ្តង តែ​ពីរ​ប្រាណ ជាតិ​នេះ​ អើ​...​អើយ ជា​ត្រួយ ព្រួយ​ក្រែង...​ខាន អើយ ជួប​ប្រុស អើ​...​អើយ​កល្យាណ​រួម​វាសនា ។


៣- (ប) សូម​ទុក អើ​...​អើយ ដៃ​កាន់ ច័ន្ទ​ចាក​មែក ព្រោះ​ស្រ អើ​...​អើយ ឡាញ់​ពេក លើស​សង្ខារ (ស) កាន់​​អូន អើ​...​អើយ ​ថ្មមៗ ដោយ​មេត្តា អើយអូន​ព្រម អើ​...​អើយ មិន​ថា​ទេ​ណា​បង ។


៤- (ប) អូន​ជា អើ​...​អើយ ព្រះ​ច័ន្ទ (ស) បង​តារា រះ​លើ អើ​...​អើយ វេហា​ស៍​ចិត្ត​ត្រសង (ប)​ ច័ន្ទ​កុំ​ អើ​...​អើយ យាង​ទៅ ណា​ចោល​បង អើយ សូម​រះ អើ​...​អើយ ជិត​ផង ចន្រ្ទា​អើយ ៕


ច្រៀង​ដោយ​ ៖ លោក ស៊ិន ស៊ីសាមុត និង អ្នក​ស្រី​ រស់ សេរី​សុទ្ធា

0 comments:

Template by - Abdul Munir | Daya Earth Blogger Template