សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Monday, September 13, 2010

វង់ភក្រ្កប្រិមប្រិយ

-​​ផ្លែ​ប៉េងប៉ោះ ឬ​ទំពាំង​បាយ​ជូរ ឬ​ក្រូច​ឆ្មា ឬ​ក្រូច​ពោធិសាត់ ឬ​ចេក​ណាំ​វ៉ា​ទុំ ឬ​ត្រសក់ ឬ​ការ៉ុត ឬ​មើម​ប៉ិគក់ ។ល។


ពេលយប់​លាង​មុខ​ឲ្យ​ស្អាត យក​ផ្លែ​មួយ​ណា​ក៏​បាន មក​ចិត​អោយ​ស្តើង​ៗ រួច​ញី​អោយ​សព្វ​ពេញ​មុខ រួច​យក​ចំណិត​ថ្មី​មក​បិទ​ពេញ​ផ្ទៃ​មុខ មួយ ឬ​ពីរ​នាទី​ទើប​យក​ចេញ លាង​មុខ​ជា​ការ​ស្រេច ។


កំណត់​ចំណាំ ៖ នារី​នៅ​ក្មេង ឬ​នៅ​លីវ គួរ​កុំ​ទម្លាប់​លាប​ម្សៅ​ ក្រេម ... វៀរ​លែង​តែ​មាន​ករណី​ពិសេស ដួច​ជា​ចូល​សម្តែង​របាំ​ជា​ដើម ។ ពី​ព្រោះ​ស្បែក​មុខ​នារី​ក្មេង ឬ​នៅ​​លីវ មាន​សោ​ភ័ណ​ស្រស់​បំ​ព្រង​ពី​ធម្មជាតិ​រួច​ជា​ស្រេច​មក​ហើយ ម្សៅ ក្រេម ... គ្រឿង​តុប​តែង​ទាំង​នេះ​សម្រាប់​ជួយ​កែ​កុន​ចំ​ពោះ​តែ​អ្នក​ដែល​បាត់​បង់​សម្ផស្ស​ពី​ធម្ម​ជាតិ​ប៉ុណ្ណោះ ។


បុប្ផា​ដែល​កំពុង​មាន​ក្លិន​ក្រអូប​ឈ្ងុយ​ពី​ធម្មជាតិ​ស្រេច​ទៅ​ហើយ​នោះ តើ​ចាំ​បាច់​ទៅ​បាញ់​ទឹក​អប់​ធ្វើ​អ្វី​ទៀត ?​៕


ដកស្រង់ពី
តម្រា​ប្រចាំ​ខែ​សម្រាប់​នារី
ចងក្រង និង ​រៀប​រៀងដោយ អមតា
០១ មេសា ១៩៩៦

0 comments:

Template by - Abdul Munir | Daya Earth Blogger Template