១- (ប) ស្រមោលអ្នកណានៅមាត់បង្អួច ចោរលួច រឺមួយជាអ្វី រាងដូចជាស្រី ក្លឹនដូចជាផ្កា(ស)ទេ! កុំចេះតែថា អ្នកណាមកលួចមើលគេ អ្នកនោះទេជាចោរណាបង។
២- (ប) មែនហើយចោរបងគឺចោរលួចចិត្ត លួចស្នេហ៍អូនមួយជីវិត សូមតែអាណិតសូមតែមេត្តា (ស) ទេ! ទីនេះគ្មានទេស្នេហា ចិត្តអូនរឹងជាងថ្មដាពាក្យស្នេហាមិនចង់ឮឡើយ។
បន្ទរ- (ស) ម្យ៉ាងស្តាយក្រមុំវ័យព្រហ្មចារី ផ្ការីកឲរោយធ្វើអ្វី គ្រប់រូបស្ត្រីមានប្តីមានទុក្ខ ម្យ៉ាងជាកូនដែលបាត់ឪពុក ការងារគឺជាត្រីមុខ ចង់ជួបឪពុកជាងជួបស្នេហា។
៣- (ប) អោយតែព្រមស្នេហ៍ហើយស្នេហ៍ដោយស្មោះ ទ្រូងបងប្រាំហាត់មើលចុះ បងពិតជាប្រុសសណ្តោសភរិយា បងជួយអូនលុះចប់ការងារ ឥឡូវសូមតែវាចា មួយមាត់មកថា... មេត្តាបងទេ៕
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា
0 comments:
Post a Comment