១- ឃើញស្រមោល ម្លប់ពោធិត្រជាក់អស្ចារ្យ ដូចរូបជីវា ដែលធ្លាប់មេត្តាប្រណី ថ្នមច្របាច់គក់ ក្និកក្នក់ប្រលែងនឹងប្តី ឱគន្ធាផ្កាព្រៃ តើថ្លៃបាត់ទៅទីណា ? ។
២- ត្បូងពេជ្យនិល មាសប្រាក់រាប់រយម៉ឺនលាន សូមប្តូរជាទាន ក៏ប្រៀបពុំបានហត្ថា អង្រឹងធ្លាប់ដេក អម្រែកធ្លាប់ដាក់ផល្លា ចានឆ្នាំងខ្សឹបសួរថា តើស្រស់ជីវាបាត់ទៅណាហើយ ? ។
R- ឥឡូវគ្ហីតារ វាចាសួរបង សួររកនួនល្អង ម្ចាស់កន្ទេលខ្នើយ ខ្ទមកែវខ្ទមមាស ម្ចាស់ខ្ញុំទៅណាហើយ ព្រលឹងបងអើយ បងសែនរងា ។
៣- ទំនួញគ្ហីតារ ចចារប្រាប់ស្រុកប៉ៃលិន ស្នេហ៍ដូចសុបិន មាសឆ្អិនគ្មានក្តីមេត្តា បងយំរាប់ព្រៃ ស្រីសើចជាមួយសង្សា ដៃបងឱបគ្ហីតារ ជីវាឱបប្រុសស្នេហ៍ថ្មី ៕
(បទនេះនិពន្ធ និងថតនៅក្នុងវេលាជាមួយបទ ម្លប់ស្នេហ៍ដើមស្រឡៅ សម្រាប់បញ្ចូលក្នុងខ្សែភាពយន្ត រឿង “ជំនោរប៉ៃលិន “ )
0 comments:
Post a Comment