១- តាំងពីពេញវ័យកាលណា ក្តីស្នេហាមិនដែលស្គាល់ម្តង ស្រាប់តែយប់មិញយល់សប្តិ សែនញ័រចំប្រប់ក្រៃពេកកន្លង ឃើញប្រុសល្អដូចខែ មកសុំស្នេហ៍ត្រកង ហើយថែមទាំងនៅកំលោះ អ្វីៗទាំងអស់ដែលខ្ញុំតែងប៉ង ឯចិត្តប្រុសក៏ស្ម័គ្រស្មោះ ឲ្យខ្ញុំស្រណោះត្រេកអរកន្លង ភ្ញាក់ឡើងធ្លាក់ថ្លើមពីទង ហ្ហឺ... សែនស្តាយមែន ហ្ហើយ... ស្តាយមែនទែន ។
២- ចិត្តនឹកមិនអស់មិនលែង ប្រះខ្លួនគេងក៏យល់សប្តិទៀត ម្តងនេះដូចមែនស្រស់ៗ ឃើញជួបប្រុសនោះកណ្តាលអធ្រាត្រ ដើរលេងមាត់ទន្លេ គេទាញដៃទៅទៀត ហើយគេប៉ិចថ្មមអង្អែល ដូចហោះដូចហែល ក្រវែលរស់ជាតិ បេះដូងវាលោតញាប់ញ័រ ក្តុកៗៗ... រកកល់ភ្លាត់ស្នៀត ភ្ញាក់ឡើងម្តងហ្នឹងអត់ទៀត ហ្ហឺ... ចំអាស្តាយមែន ... ស្តាយមែនទែន ។
0 comments:
Post a Comment