១- ទឹកអើយទឹកហូរ ហូរមិនចេះដាច់ ឲ្យខ្ញុំមិនភ្លេចអនុស្សាវរីយ ស្ទឹងសែនតែមួយពុំដែលមានពីរ ស្ទឹងសែនប៉ារីស ក៏មិនដូចដែរ ។
២- ភូមិគង ភូមិគង់ និងភ្នំសន្ទុក ជំរំជង្រុកវាលស្រូវវាលស្រែ ស្ទឹងសែនហូរកាត់រាល់រដូវខែ ដីចំការស្រែសម្បូរឥតខ្វះ ។
បន្ទរ- ឱ ! ស្ទឹងសែនអើយ ស្ទឹងសែនស្រុកខ្មែរ ខ្ញុំយំឥតល្ហែរចង់ឃើញអ្នកណាស់ មេឃអើយកុំយប់ឆាប់ភ្លឺស្រលះ អោយខ្ញុំសង់ផ្ទះនៅមាត់ស្ទឹងសែន ។
៣- ស្ទឹងសែនប៉ារីសសប្បាយមែនពិត តែពុំដូចចិត្តដែលខ្ញុំប្រាថ្នា ខ្ញុំចង់រួមរស់ឲ្យស្គាល់ភក្ត្រា មាត់ស្ទឹងស្នេហា ស្ទឹងសែនខ្មែរអើយ ។
បន្ទរ- ឱ ! ស្ទឹងសែនអើយ អ្នកហូរគ្មានឈប់ ខ្ញុំយំរាល់យប់ចង់ឃើញអ្នកណាស់ មេឃអើយកុំយប់ឆាប់ភ្លឺស្រលះ អោយខ្ញុំសង់ផ្ទះនៅមាត់ស្ទឹងសែន ។
៤- បើពេលខ្ញុំស្លាប់សូមយកទៅកប់ អោយក្លាយជាសពនៅមាត់ស្ទឹងសែន ទឹកដីដែលខ្ញុំស្រឡាញ់មែនទែន គឺដងស្ទឹងសែន ដ៏សុខសាន្តអើយ (៣ដង) ៕
0 comments:
Post a Comment