១- បោះក្តីទុក្ខសោកក្នុងទន្លេជ្រៅ តាមទឹកហូរទៅៗៗ ហូរមិនត្រឡប់ ទាំងស្នេហានៃប្រុសចិត្តក្បត់ ជ្រៅជាងជម្រៅសមុទ្រ ហួសសន្មត់ផុតពីការស្មាន ។
២- បោះក្តីទុក្ខសោកទុក្ខកម្មទាំងឡាយ តាមទឹកហូរឆ្ងាយៗៗ មិនត្រឡប់បាន ឱ! ទន្លេសូមជួយរុញច្រាន ទឹកភ្នែកស្នេហ៍ជាមេរៀន សូមព្រះគង្គាបណ្តែតឲផុត ។
បន្ទរ- សូមក្តីទុក្ខព្រួយក្លាយជាក្រួសថ្ម បោះក្នុងសាគរលិចហើយកុំហូរក្នុងបាតសមុទ្រ សូមក្តីឈឺចាប់ ខ្លោចផ្សារឱរាវិបត្តិ ព្រះពាយជួយបក់កំចាត់ អណ្តែតរសាត់ទៅឆ្ងាយសែនឆ្ងាយ ។
៣- បោះក្តីទុក្ខសោកក្នុងទន្លេជ្រៅ តាមទឹកហូរទៅៗៗ ហូរគ្មានអាល័យ ដងទន្លេហូរបត់បែនឆ្ងាយ គង់ប្រៀបមិនស្មើនៅឡើយ ចិត្តប្រុសកន្តើយបត់បែនសាវា ៕
0 comments:
Post a Comment