សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, January 21, 2010

ល្បុក្កតោ



ដកស្រង់ពី
ទស្សនាវដ្តី ជីវិតកំសាន្ត ឆ្នាំទី ១៧ លេខ ១៥៦
ថ្ងៃទី ១៣ មករា - ១២ កុម្ភៈ ២០១០

1 comments:

Anonymous said...

ខ្ញុំ​ខំ​ស្វែងរក​ពត៌មាន​អំពី​ល្បុក្កតោ​នេះយ៉ាង​យូរ តែ​មិន​ដែល​បាន​ឃើញ​ទីតាំង​ដែល​បង្ហាត់​និង​ពេល​វេលា​សោះ​ គឺគ្រាន់តែ​និយាយ​អំពី​ល្បុក្កតោប៉ុណ្ណោះ។ ខ្ញុំពិត​ជា​ចង់រៀន​ល្បុក្កតោខ្លាំងណាស់ តែ​ខ្ញុំ​មានការ​ពិបាកណាស់.....។ អ្នក​ដឹង​ទេ​មូលហេតុ​អ្វី​បាន​ជា​មិនសូវ​មាន​យុវជន​រួមទាំងខ្ញុំផងនោះ ចំលើយ​នៅ​ត្រង់ថា​ឪពុក​ម្តាយ​ អាណាព្យាបាល...... គិតថា​វាគឺជារឿងមួយ​ដែលឥតប្រយោជន៍ ពួកគាត់​គិតថា​ទៅរៀនធ្វើអី អារឿង​វ៉ៃ កាប់ចាក់​គ្នា​ នាំអោយបាក់ដៃបាក់ជើង បែកមុខបែកមាត់​ យកទៅធ្វើអីកើត​ពេលចេះហើយ ឬយកទៅ​សំដែង​ប៉ាហ៊ី​នៅតាម​ផ្លូវ​សុំ​លុយគេ ប្រសិន​ជា​យើង​និយាយតវ៉ាលើកហេតុផលអំពី​ការ​ថែ​រក្សាវប្បធម៌ ឬការ​លេង​កំសាន្ត ឬហាត់​កីឡា....​ ពួកគាត់និយាយ​ទាំងអស់សំណើច​និងចាត់ទុកថា "នេះពិតជាគំនិតរវើលរវាយ​កូន​ក្មេង​ទើប​តែធំ​មែន" ហើយនិយាយថា​ ដឹង​ឯង​ចង់​ក្លាយ​ជា​អ្នកសិល្បះអីដែរ! ម៉េចមើលរឿងចិនចង់​ធ្វើតាម?...... ដឹងឯងចង់ហាត់កីឡា​ កំសាន្ត​អីដែរ! រៀនអោយពូកែ​វាបានហើយ ប៉ាហើយ​ម៉ែ​ខំរក​លុយពិបាកសឹងងាប់ ហើយឯងម៉ុងយកលុយ​ទៅរៀនល្បុក្កតោ​ ល្បុក្កតាច់​ អត់ប្រយោជន៍អី!!!។ នេះគឺជាហេតុផលចំបង ដែលយុវជនភាគច្រើនមិនអាចរៀនបាន ប៉ុន្តែនៅ​មានហេតុផល​ជាច្រើនទៀតដែលមិនអាច​សរសេរ​​ រៀបរាប់អស់បាន។ ផ្នត់គំនិត​របស់​ឪពុក​ម្តាយ​ភាគច្រើនគឺយ៉ាងនឹង មិនចង់អោយកូន​ចំនាយ​ពេលវេលាឥតប្រយាជន៍ទៅលើ​កីឡាទេ តែមានដែល​ឪពុកម្តាយ​មួយចំនួនតូចតែប៉ុណ្ណោះ ដែលគិតថាមានប្រយោជន៍។ ដូច្នោះ ចង់អោយ​​ល្បុក្កតោមានការលូតលាស់ ជាដំបូងត្រូវផ្លាស់ប្តូរ ផ្នត់គំនិតរបស់ឪពុកម្តាយ អាណាព្យាបាល អោយ​ខានតែបាន ជាមុនសិន​ ជាដាច់ខាត ប៉ុន្តែខ្ញុំគិត​ថា វាស្ទើរតែមិនអាចទៅរួចទេ។ ហេតុអី? កាលពីពួកគាត់នៅក្មេងក្នុងសង្គមមុន ពួកគាត់មិន​មានសិទិ្ធសេរីភាព ពួកគាត់មិនមានគំនិតកីឡា គឺ​មនោគមន៍វិជ្ជាមនុស្សសង្គមមុន ផ្តល់អោយ​ពួកគាត់​នូវផ្នត់គំនិតតែរៀនសូត្រ និងធ្វើការងារ​ ដើម្បីរក​លុយ សង្គមមុនមិនមានការលេងកំសាន្ត ទូលំទូលាយ ពួកគាត់ខិតខំធ្វើការតាំងតែពីក្មេង​​ដោយមិនដែល​បានសំរាកទើបមានដូចសព្វថ្ងៃ។ ខ្ញុំអាចនិយាយបាន មនុស្សជំនាន់នឹងអាច​ធ្វើ​អោយ​ល្បុក្កតោ​មានការលូត​លាស់ ហេតុអី? ពីព្រោះមនុស្សជំនាន់នេះ បានដឹងអំពីក្តីស្រមៃ​របស់​ពួកគេ​កាលនៅពីក្មេង ហើយមិនអាច​ធ្វើបាន ដូច្នោះនៅពេលតែមនុស្ស​ជំនាន់​​នេះ​មានកូន ពួកគេនឹងផ្តល់អោយ​នូវ​ក្តីស្រមៃ​ដល់​កូន​របស់ពួកគេ។ ខ្ញុំមានអ្វី​ជាច្រើន​ទៀត ដែល​ចង់​និយាយ​រៀបរាប់ email: hi_phnom_penh@yahoo.com

Template by - Abdul Munir | Daya Earth Blogger Template